ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ដោយបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន។

វេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យចំនួន ០១នាក់ ដែលកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ មុំ ម៉េន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅភូមិតាំងខ្យា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងដកហូតរួមាន ម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ទម្ងន់០.២៣ ក្រាម (ថ្លឹងទាំងសំបកវេចខ្ចប់) ដាវចំនួន១ដើម ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក(OPPO) ពណ៌ផ្ទៃមេឃ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ៖ សុរិយា


ចែករំលែក៖