ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំមន្រ្តីតំណាងរួមមាន ៖
-មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់
-មន្ទីរទេសចរណ៍
-មន្ទីរបរិស្ថាន
-មន្ទីរសាធារណការនិងដឹកជញ្ជូន
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-មន្ទីរធនធានទឹកនិងឧតុនិយម
-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-មន្ទីរអភិវឌ្ឍន៍ជនបទនិងរដ្ឋបាលក្រុង ស្រុក ចូលរួមសិក្ខាសាលាស្តីពីសេចក្តីណែនាំស្តីពីការអនុវត្តវិធីសាស្រ្តដោះស្រាយផ្អែកលើធម្មជាតិ(NbS) ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រសួងដែនដី នគរូបនីយនិងសំណង់ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តាមប្រព័ន្ធនិមិត្ត(Zoom) នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង។
លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តែងលើកទិសស្លោកថា ៖ ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐
នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច