ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណៈមានរថយន្តស៊េរីទំនើប១គ្រឿងបើកបុករះម៉ូតូកង់បីឥណ្ឌា២គ្រឿងនិងសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតហើយព្យាយាមបើករត់តែត្រូវឃាត់បានវិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩:០០នាទីយប់ ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២៦។ ដែលស្ដិតនៅតាមបណ្ដោយ៣៧២ ក្បែរនិងសាលាសង្កាត់បឹងសាឡាង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាក GAC ពាក់ស្លាកលេខភ្នំពេញ2CK-6867 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចតស្ងៀមខ្ទាតទៅបោកនិងបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងកង់បីឥណ្ឌាមួយគ្រឿងទៀតរការខូចខាត រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមផ្អើលពេញផ្លូវទើបឃាត់បានយកមកកន្លែងកើតហេតុដោះស្រាយគ្នាវិញដោយគេសង្ស័យថាអ្នកបើកបររថយន្តខាងលើអាចស្រវឹងស្រា ។ ពលរដ្ឋបានលើកឡើងថា បើស្រវឹងស្រាសូមកុំបើកបរព្រោះវាធ្វើឲ្យបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងខ្លួនឯងនេះសំណាងហើយបើកបុករះខូចខាតតែម៉ូតូកង់បីឥណ្ឌានិងសំយ៉ាផ្ទះមិនមានអ្នករងរបួស។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា និងមានការឈ្លោះប្រកែកគ្នាមួយប្រាវផងដែរ បន្ទាប់មកភាគីទាំងសងខាងបានព្រមព្រៀងដោយគាគីរថយន្តបានចេញសំណងទៅឲ្យកង់បី ២គ្រឿងចំនួន ២០០ ដុល្លារនិងសំយ៉ាបផ្ទះចំនួន៤០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច