ប្រទេសថៃ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បច្ចុប្បន្នជាតំណាងមណ្ឌលកំពង់ចាម និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
បានសំណេរថា ៖ «ទោះជាទាហានសៀម អ្នកនយោបាយសៀម ប្រឹងយករឿងកម្ពុជាជាឈ្នាន់ដើម្បីស្តារប្រជាប្រិយភាពខ្លួនយ៉ាងណាក្តី ក៏ប្រជាប្រិយភាពដែលឈរលើការបោកប្រាស់នេះមិននៅបានយូរអង្វែងទេ»។
លោកបញ្ជាក់ថា ៖ កាលពីថ្ងៃសុក្រ ២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រុម Gen Z ( អ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧ – ២០១២ ) បាននាំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងបាងកកដើម្បីទាមទារកំណែប្រែរដ្ឋធម្មនុញ្ញ ( ជាអ្វីដែលអ្នកដឹកនាំសៀមខ្លាចបំផុត ) ទាមទារសមភាពក្នុងការអប់រំ សេដ្ឋកិច្ច និង កំណែលម្អបរិស្ថាន ។ លោកនាយករដ្ឋមន្ត្រីសៀម អានុទីន នៅពេលនេះបានជាប់ឈ្មោះជា នាយករដ្ឋមន្ត្រីកណ្តុរ ( Noo ) ហើយ ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថាក្នុងរូបក្រុមបាតុករនៅលើទីលានប្រជាធិបតេយ្យនៃក្រុងបាងកក ប្រទេសសៀម ហើយរូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ២១ វិច្ឆិកា ២០២៦ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច