ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តយុវជន នៃខេត្តស្ទឹងត្រែង ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖
🙏🇰🇭🙏 ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង បានបន្សល់ទុកឱ្យ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានចាត់តាំងឱ្យមាននូវការប្រារព្ធពិធីតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងកម្មវិធីសប្បាយភាពមួយចំនួន នៅទីរួមខេត្តស្ទឹងត្រែង មានដូចខាងក្រោម៖
😍 ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀបចំឱ្យមាននូវការប្រគំតន្ត្រីសម័យ និងការប្រកួតប្រដាល់គុនខ្មែរ នៅលំហបៃតង មាត់ទន្លេសេកុង ក្រុង ស្ទឹងត្រែង។
😍 ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទីយប់ ពិធីបំភ្លឺប្រទីប និងលយកន្ទោង ដើម្បីរំលឹកដល់ព្រះគុណព្រះម៉ែគង្គា ដែលប្រារព្ធនៅសួនសុវណ្ណភូមិ និងផែមាត់ទន្លេសេកុង អមដោយការអុចកាំជ្រួច ភ្លេងពិណពាទ្យ និងភ្លេងមហោរី 💐💐💐
😍 ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦
💐 វេលាម៉ោង ៨:៣០នាទីព្រឹក ពិធីទេវាភិសេករូបសំណាកព្រះនារាយណ៍ នៅរង្វង់មូលព្រះនារាយណ៍-គីឡូ៤ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយមានព្រះសង្ឃ ៧២អង្គ និមន្តគោចរបិណ្ឌបាត្រ 🙏🙏🙏
💐 វេលាម៉ោង ១៨:០០នាទីយប់ ពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ និងពិធីសំពះព្រះខែ អកអំបុក ប្រារព្ធនៅវេទិកានាគជ័យ លើទីលានតេជោ-ធិបតី (បរិវេណមុខសាលាខេត្តស្ទឹងត្រែង) អមដោយការអុចកាំជ្រួច និងភ្លេងពិណពាទ្យ។
🙏🙏🙏 អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ប្រិយមិត្តយុវជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មេត្តាជ្រាប និងអញ្ជើញចូលរួមសាទររីករាយឱ្យបានអធិកអធម៕ សូមអរគុណ 🙏🙏🙏
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶
❤️ ឦសានធានី មរតកប្រវត្តិសាស្ត្រ ❤️៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច