ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្រដាប់ដោយអាវុធបាញ់ច្រើនគ្រាប់ ប្លន់យកខ្សែករ និងលុយនៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីប្រជាពលរដ្ឋឃុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់នេះថា កាលពីវេលាម៉ោងប្រមាណ៦ និង៣៨នាទីព្រលប់ៗ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញ មានករណីក្រុមចោរប្រដាប់វុធ សំលៀកបំពាក់ ឯកសណ្ឋានមន្រ្តីនគរបាលយោធា ធ្វើសកម្មភាពបាញ់ច្រើនគ្រាប់ និងចាប់ចង់ប្រជានេសាទ ប្លន់យកខ្សែករ និងលុយ ។ 

 ប្រភពរាយការណ៍បន្តទៀតថា ករណីចោរប្លន់ប្រដាប់អាវុធខាងលើ កើតឡើងនៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹក(កណ្ដាលទន្លេ)ទល់មុខជ្រោយធំ ស្ថិតនៅភូមិទី៥ ឃុំកំពង់លួង ខេត្តពោធិ៍សាត់ ។ 

 ប្រភពដដែលឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើ មានជនសង្ស័យស្លៀកពាក់ជាឯកសណ្ឋានយោធា ពាក់ម៉ាស ពណ៌ស មានគ្នាចំនួន៤នាក់ ប្រដាប់ដោយអាវុធចំនួន២ដើម មធ្យោបាយដោយកាណូត ពណ៌ស លាយខៀវ១គ្រឿង បើកមកក្បែរកាណូតប្រជានេសាទ បីនាក់ម្ដាយ និងកូនៗ ដែលកំពុងនេសាទត្រី(រាយមង)រួចបានធ្វើសកម្មភាពបាញ់១គ្រាប់ រួចក៍ហក់នាំគ្នាឡើងកាណូតពួកគាត់ ថែមទាំងចាប់ចងស្លាបសេកដោយខ្សែលួស រួចលូកដៃកន្រ្ទាក់យកខ្សែករចំនួន០២ខ្សែ មានទម្ងន់ប្រមាណ៧ជី និងលុយចំនួន១១.៥០០០ រៀល បញ្ជាក់(ក្រុមជនសង្ស័យនិយាយខ្មែរមិនច្បាស់)គ្រានោះមានលឺសម្លេងកាណូផ្សេងបើកមកក្បែរ ពួកវាបានបាញ់១គ្រាប់ទៀតរួចបើកកាណូតចេញបាត់ បន្សល់នូវសម្បកគ្រាប់ចំនួន៣ និងគ្រាប់ចំនួន០១គ្រាប់ ។ 

 ប្រភពបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះម្ដាយនិងកូនៗឈ្មោះ ង្វៀង ធីយ៉ុង ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិវៀតណាម និងកូនប្រុសទី១ ឈ្មោះ ចឹង យ៉ាំងហុង អាយុ ២១ឆ្នាំ និងទី២ ឈ្មោះ ចឹង យ៉ាំងយូ អាយុ ១២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ ផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 ទោះជាយ៉ាងណាក្ដី ករណីក្រុមចោរប្លន់ប្រដាប់អាវុធ មានឯកសណ្ឋាន សំលៀកបំពាក់ជាមន្រ្តីយោធា ដូចការលើកឡើងពីមជ្ឈដ្ឋានខាងលើនេះ បើទោះជាការនិយាយខ្មែរមិនច្បាស់ក្ដី ប្រាកដជាមានផលប៉ះពាល់ដល់កងកម្លាំងមន្រ្តីយោធា ដែលកំពុងឈរជើងប្រតិបត្តិការលើផ្ទៃទឹកបឹងទន្លេសាបជាក់ជាមិនខាន ដូច្នេះគួរណាស់ស្រាវជាវឲ្យបានម៉ឹងម៉ាត់ ។ កន្លងទៅនៅលើផ្ទៃទឹកបឹងទន្លេសាប មានក្រុមចោរកម្មជនជាតិវៀតណាម បានធ្វើសកម្មភាពយ៉ាងសកម្ម ហើយសមត្ថកិច្ចក៍ធ្លាប់ចាប់យកមកដាក់ទោសផងដែរ ។

 ពាក់ព័ន្ធករណីជនសង្ស័យ(ចោរប្លន់)សំលៀកបំពាក់ជាឯកសណ្ឋានយោធា ដែលប្រភពលើកឡើងខាងលើ លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ អ្នកទាំង២នាក់បានទៅបុណ្យសពក្បែរខាងគ្នារួមទាំងផឹកស្រាផងដែរ។

សារព័ត៌មានយើងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា បានទទួលព័ត៌មានដែរ ប៉ុន្តែស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖