ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលឡេីងទួលកាត់ទទឹងផ្លូវនៅមុខវិទ្យាល័យ ហ៊ុន សែនជម្ពូវ័នបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង២៧នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សាវ៉ាត មរកតសិលា ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសត្រង់ក្បាល មានអាសយដ្ឋាននៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ភ្នំពេញ1GJ 5489 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ (ផ្លូវក្នុង)ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏ជិះឡេីងទួលកាត់ទទឹងផ្លូវដែលដាក់ហាមមិនឲ្យយានយន្តបេីកបរលឿនព្រោះនៅមុខសាលារៀន បណ្តាលឲ្យហោះដួលរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច