ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំនឹងចាត់វិធានការតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។
ការឃាត់ខ្លួនជនសង្ស័យខាងលេីងនេះបានធ្វេីឡេីងកាលពីវេលាម៉ោង០៩ និង១០ នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុច៖ភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កា សៀងថៅ ហៅ បារាំង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល។ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ ទម្ងន់ ០,៥១ ក្រាម ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច