ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីឃើញការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងខណ្ឌទួលគោក នៅថៃ្ងទី១៩ ខែវិច្ឆិកា ឆាំ្ន២០២៦ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៦០៨ កែង២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ  រ៉ា ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីអនុវត្តនីតិវិធីបន្ត៕


ដោយ ៖ សិលា


ចែករំលែក៖