ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា សុជាតិវង្ស បញ្ជាក់ពីតម្លៃឯករាជ្យ ៩ វិច្ឆិកា ខណៈដែលបក្សប្រឆាំង មិនអើពើ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៣ឆ្នាំ នៃឆ្នាំ២០១៦នេះ ក្រោមព្រះរាជាធិបតីរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី៩ខែវិច្ឆិកានេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្រ្តខ្មែរ ដែលប្រជាពលរដ្ឋខ្មែរមានការចងចាំនិងមិនអាចមើលរំលង អំពីគុណបំណាច់និងស្នាព្រះហស្តរបស់សម្តេច ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ របស់យើង ក្នុងការទាមទារឯករាជ្យ ពីអណានិគមបារាំងបាននោះទេ។

លោកអភិបាល បានបញ្ជាក់ថា ជាការពិតបានបញ្ជាក់ថា ដោយសារមានការដឹកនាំ មានព្រះរាជកិច្ចក៏សំខាន់ព្រះករុណា បានធ្វើឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញហើយដែលលើកនេះ ព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើពិធីខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃឯករាជ្យជាតិ។ យើងដឹងហើយថាឯករាជ្យរបស់យើងមានចំនួន៦៣ឆ្នាំមកហើយ ប៉ុន្តែប្រទេសយើងធ្លាប់បានឆ្លងកាត់នូវរបបនយោបាយ ឆ្លងកាត់សង្គ្រាម ជាពិសេសឆ្លងកាត់នូវរបបប្រល័យពូជសាសន៍។ ឯករាជ្យជាតិរបស់កម្ពុជាមាន ប៉ុន្តែត្រូវបានរំលោភគំរាមកំហែង និងធ្វើឲ្យបាត់បង់ទៅតាមដោយអន្លើនិងដំណាក់កាលនីមួយៗ នៃសភាពការណ៍នយោបាយរបស់កម្ពុជា។ លោកអភិបាលបន្ថែមថា បន្ទាប់ពីថ្ងៃរំដោះ៧មករា១៩៧៩ និងមានការដឹកនាំជាបន្តបន្ទាប់ អំពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសកម្ពុជា បានឆ្លងផុតអំពីស្ថានភាពសង្រ្គាមនិងរបបប្រល័យពូជសាសន៍ ពង្រឹងនូវស្ថិរភាពនយោបាយ តាមរយៈនូវការអនុវត្តន៍គោលនយោបាយបង្រួបបង្រួមជាតិ និងការអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានធ្វើឲ្យទឹកដីរបស់កម្ពុជាទាំងមូលត្រូវបានលុបបំបាត់ តំបន់អបគមន៍ តំបន់ពីរដែលគ្រប់គ្រងដោយរដ្ឋាភិបាលពីរក៏ត្រូវបានលុបបំបាត់ ដែលនៅពេលនេះប្រទេសកម្ពុជា ជាប្រទេសដែលមានសុខសន្តិភាពពេលលេញ មានស្
ថិរភាពនយោបាយ ដូច្នេះហើយធ្វើឲ្យតម្លៃនៃឯករាជ្យជាតិ អធិបតេយ្យភាពត្រូវបានលើកតម្កើងរហូតមកដល់ពេលនេះ។

លោកបានបញ្ជាក់ថា “ឯករាជ្យជាមួយនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការបង្រួបបង្រួមជាតិធ្វើឲ្យសន្តិភាពពេញលេញលើទឹកដីនេះ ដែលជាគុណបំណាច់របស់បព្វបុរសយើង របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជានឹងស្នាដៃរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាបានរួចផុតអំពីទុក្ខវេទនាសោកនាដកម្ម ហើយយើងកំំពុងតែដើរមាគ៌ាផ្លូវមួយឆ្ពោះទៅកាន់វឌ្ឍនភាព”។

ពាក់ព័ន្ធនឹងអ្នកនយោបាយមួយចំនួនដែលមិននិយាយអំពីសន្តិភាពនោះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា “ក្រុមគណបក្សនយោបាយមួយចំនួន ឬក៏គណបក្សប្រឆាំង គេតែងតែបំភ្លេចនិងបំផ្លើសនូវសភាពការណ៍ពិតរបស់កម្ពុជា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋពិតជាបានផ្តល់យុត្តិធម៌និងបានឃើញ នូវអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើ។ នេះជារឿងធម្មតាដែលគណបក្សប្រឆាំងតែងតែធ្លាប់បានលើកឡើង ឬក៏មិនយល់តម្លៃបែបនឹង ពីព្រោះមានប្រយោជន៍ដែលបក្សប្រឆាំងមកសរសើររាជរដ្ឋាភិបាលកម្ពុជា បើពួកគាត់បានដាក់ចិត្តប្រឆាំងដើម្បីប្រឆាំង ប្រឆាំងដើម្បីបំផ្លាញ ប្រឆាំងដើម្បីធ្វើឲ្យការងារដឹកនាំនេះអសកម្ម ដូច្នេះគ្មានប្រយោជន៍នឹងសរសើរនោះទេ។ នេះជារឿងធម្មតាម។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាពលរដ្ឋ យើងនៅតែខិតខំធ្វើកសាងប្រទេសជាតិ និងការពារឯករាជ្យជាតិរបស់យើង ការពារសុខសន្តិភាព ស្ថិរភាពនយោបាយនេះឲ្យបានល្អប្រសើរទៅមុខទៀត” ៕

 

image2 image1


ចែករំលែក៖