ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងពះព្រះខែ មានភ្ញៀវទេសចរជាតិ អន្តរជាតិបានជ្រើសយកឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងដ៏ពេញនិយមជាសម្រាប់សម្រាកលំហែរកាយ និងជួបជុំសាច់ញាតិគ្រួសារបងប្អូនយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមជម្រាបជូនថា ដោយអនុវត្តតាមទិសដៅការងាររបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាជាប្រចាំពិឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរ និងអាវុធហត្ថបានចុះទទួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
បន្ថែមពីនេះ កម្លាំងការិយាល័យបានត្រៀមខ្លួនប្រចាំការជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ សំដៅធានាការឆ្លើយតបបានទាន់ពេលវេលា និងចុះអន្តរាគមន៍សង្គ្រោះឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពផងដែរ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច