ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលេីកទិសដៅការងារ បន្ត ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យចំណុះផែនការងារទាំងអស់ លោកអធិការនគរបាល ក្រុង/ស្រុក ទាំង៨ លោក លោកស្រីនាយផ្នែកចំណុះផែនការងារព្រហ្មទណ្ឌ គ្រឿងញៀន សន្តិសុខ ប្រឆាំងការជួញដូរមនុស្ស សណ្តាប់ធ្នាប់ អត្តសញ្ញាណកម្ម ផែនការងារអន្តោប្រវេសន៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ប៉ុស្តិ៍ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច