ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃជិះទូកទស្សនាប្រាសាទមេបុណ្យខាងលិច៖ ទូក១ តម្លៃ៨ម៉ឺន ផ្ទុកមនុស្ស១០នាក់, ភ្ញៀវខ្មែរម្នាក់៨ពាន់រៀល

ចែករំលែក៖

ខេត្តសៀមរាប ៖សហគមន៍កាណូតបារាយណ៍ទឹកថ្លាខាងលិច មានទូកចំនួន ១៨គ្រឿង សម្រាប់បម្រើសេវាកម្មដឹកភ្ញៀវទស្សនាប្រាសាទមេបុណ្យខាងលិច។ បើតាមការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា ចំពោះការធ្វើដំណើរទៅ-មកតាមទូក ទៅទស្សនាប្រាសាទមេបុណ្យខាងលិច សហគមន៍រៀបចំឱ្យមានពីរជម្រើស និងកំណត់តម្លៃដូចខាងក្រោម៖

ទី១. ការចេញដំណើរតាមតម្រូវការរបស់ភ្ញៀវ មានចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច ដោយគិតតម្លៃជួលទូកចំនួនមួយគ្រឿង ៨០,០០០រៀល អាចផ្ទុកភ្ញៀវទេសចរបានចំនួន ១០នាក់។

ទី២. ការចេញដំណើរតាមម៉ោងកំណត់ ដែលមាន ២ជើងក្នុង ១ថ្ងៃ គឺនៅម៉ោង ១០ព្រឹក និងម៉ោង ១រសៀល ក្នុងតម្លៃ ៨,០០០រៀលក្នុងម្នាក់ សម្រាប់ភ្ញៀវខ្មែរ និង ១២,០០០រៀល ($3) សម្រាប់ភ្ញៀវបរទេស។ ដោយឡែក ភ្ញៀវដែលមកជាក្រុមតូចៗ (២ ឬ ៣នាក់) សហគមន៍ក៏អាចជួយសម្របសម្រួលបញ្ចូលគ្នា ដើម្បីកាត់បន្ថយការចំណាយ។

នៅពេលមកទស្សនាប្រាសាទមេបុណ្យខាងលិច ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ តាមរយៈការជិះទូក និងថតរូបជាមួយប្រាសាទដែលផុសចេញពីផ្ទៃទឹក ដោយចំណាយពេលជាមធ្យម ១ម៉ោង ៤៥នាទី (ជិះទូកទៅមក ៣០នាទី និងទស្សនាលើកោះ ១ម៉ោង ១៥នាទី)៕

ប្រភព ៖ (អាជ្ញាធរជាតិអប្សរា)


ចែករំលែក៖