ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ ឃាត់ខ្លួន​បានហើយ​ ខ្មាន់កាំភ្លើងបាញ់ប្រហារស្ដ្រី២នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង មូលហេតុភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ សមត្ថកិច្ចចាប់ខ្លួនបានហើយខ្មាន់កាំភ្លើងម្នាក់ ដែលករណីបាញ់ប្រហារស្ដ្រី២នាក់បណ្ដាលឲ្យស្លាប់ នាវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងបញ្ជូនខ្មាន់កាំភ្លើងទៅធ្វើការសាកសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ 

យោងតាមចម្លើយសារភាពបឋម បានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ គឺដោយសារភ្លើងប្រច័ណ្ឌ៕

ដោយ៖ ស តារា


ចែករំលែក៖