ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ-អន្ដរជាតិ​ ប្រមាណជាង ៥០ ម៉ឺននាក់​បានមកលេងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ខេត្តសៀមរាប​៖​ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានចំនួនសរុបប្រមាណ ៥១០ ១៩៤ នាក់ 

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុងនោះ៖ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៨៧ ៤១០ នាក់។ ចំណែក ភ្ញៀវទេសចរបរទេស មានចំនួន ២២ ៧៨៤ នាក់។ 

ជាមួយគ្នានេះ​ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះ ដែលបានប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ ដោយមិនមានឧបទ្ទវហេតុអវិជ្ជមានកើតឡើងឡើយ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប សូមប្រកបដោយភាពសប្បាយរីករាយ សុខសុវត្ថិភាព និងស្មារតីសាមគ្គីភាព ក្រោមម្លប់សន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា លើទឹកដីអង្គរដ៏បវររបស់យើង៕

ដោយ​៖ តារា​


ចែករំលែក៖