ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកកោតសរសើរចិនដែលបានបង្កើតជាគំរូនៃ ពាណិជ្ជកម្មពហុភាគី

ចែករំលែក៖

ទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ៖ ថ្ងៃទី ២៥ ខែវិច្ឆិកា គណៈប្រតិភូ អចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំកិច្ចសន្ទនាជាន់ ខ្ពស់នៅទីស្នាក់ការកណ្តាលរបស់ WTO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ក្រោមប្រធានបទ «២៥ ឆ្នាំនៃការចូលជាសមាជិក WTO របស់ចិន៖ ការបើកចំហ ការអភិវឌ្ឍនិងឱកាស»។

ថ្លែង ក្នុងសុន្ទរកថា លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលប្រទេសចិនសម្រេចបានចាប់តាំងពីបានចូលជាសមាជិកWTOមក ដូច ជាក្នុងវិស័យ កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការច្នៃប្រឌិតខាង បច្ចេកវិទ្យា ព្រមទាំងការរួមចំណែកដល់ពិភពលោកដោយ បានកត់សម្គាល់ថា ប្រទេសចិនបានបង្កើត ជាគំរូសម្រាប់ សមាជិកជាប្រទេស កំពុងអភិវឌ្ឍន៍ដទៃ ទៀតរួម បញ្ចូល ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

លោកស្រី Okonjo-Iweala ក៏បានកោតសរសើរចំពោះការគាំទ្រយ៉ាងមុតមាំរបស់ចិនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្នុងនោះបូករួមទាំង ការ ផ្តល់ការគាំទ្រលើការកសាងសមត្ថភាពតាមទម្រង់ ខុសៗគ្នា ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។ លោកស្រីសង្ឃឹមថា ប្រទេសចិននឹងបន្តដើរតួនាទីប្រកបដោយ លក្ខណៈស្ថាបនាក្នុងដំណើរការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ៕


ប្រភព ៖ (CCFR)


ចែករំលែក៖