សារព័ត៌មាន AFP បានផ្សាយថា ចៅហ្វាយក្រុងមូស្គូ នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថារុស្ស៉ីបានបាញ់ទម្លាក់ដ្រូនរាប់រយគ្រឿងដែលកំណត់គោលដៅលើតំបន់រដ្ឋធានីមូស្គូ កាលពីយប់ថ្ងៃសុក្រ។
ទាំងអ៊ុយក្រែន និងរុស្ស៉ីបាន និងកំពុងបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមកដោយប្រើប្រាស់ដ្រូន និងមីស៊ីល ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈសង្រ្គាម អូសបន្លាយជិតចូលដល់ឆ្នាំទី៥ ជាមួយការព្យាយាមរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពដើម្បីបិទបញ្ចប់សង្រ្គាម។
តាមចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin ដ្រូនជាច្រើន ៤៦០គ្រឿងបានហោះតម្រង់រកតំបន់រដ្ឋធានីមូស្គូចន្លោះកាលពីយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍។ លោក បានបន្ថែមថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនរាប់រយគ្រឿងក្នុងចំណោមដ្រូនទាំងនោះដែលស្ថិតនៅពីចម្ងាយ ហើយដ្រូន ១២៣គ្រឿងត្រូវបានបាញ់កម្ទេចនៅពេលពួកវាហោះទៅក្បែររដ្ឋធានី៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច