ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបដំបូងរវាងប្រធានាធិបតីចាស់និងប្រធានាធិបតីថ្មីទើបជាប់ឆ្នោត ដូណាល់ ត្រាំ និង អូបាម៉ា

ចែករំលែក៖

នៅពេលដែលលោក ដូណាល់ ត្រាំ ជាប់ ឆ្នោតគណបក្សទាំងពីរក៏បានបញ្ចប់សំឡេង វាយប្រហារគ្នា ហើយស្វាគមន៍គ្នាយ៉ាងកក់ក្តៅបំផុត។ នៅថ្ងៃទី១០ ខែវិច្ឆិកា ប្រធានា ធិបតី អូបាម៉ា បានជួបពិភាក្សាផ្លូវការ និងលើកដំបូងបង្អស់ជាមួយអ្នកជាប់ឆ្នោតថ្មីនៅសេតវិមាន។

លោក អូបាម៉ា បានប្រកាសថា ជំនួប ពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព បំផុត។ ចំណែកលោក ដូណាល់ ត្រាំ វិញ ក៏បានប្រកាសថា លោកមានមោទនភាពយ៉ាងខ្លាំងពេលជួបលោក អូបាម៉ា ។ ពេល ដំបូងជំនួបពិភាក្សាគ្រោងធ្វើឡើងតែ១៥នាទីប៉ុណ្ណោះ ប៉ុន្តែអូសបន្លាយរហូតដល់ ៩០នាទីទើបបញ្ចប់។

នៅក្នុងជំនួបនោះភាគីទាំងពីរបានគោរព គ្នាទៅវិញទៅមក និយាយគ្នាប្រកបដោយក្រមសីលធម៌ជាមេដឹកនាំដើម្បីបញ្ចប់នូវ វិវាទទាំងប៉ុន្មាន ដែលភាគីទាំងពីរបានចោទ ប្រកាន់គ្នាទៅវិញទៅមក។ អ្នកនយោបាយ អាមេរិកគឺបែបនោះក្រោយបញ្ចប់ការបោះឆ្នោតវិវាទក៏នឹងត្រូវបញ្ចប់ ហើយគាំទ្រឲ្យភាគីឈ្នះដឹកនាំប្រទេសជាតិដោយសាមគ្គីគ្នា។

ក្រៅពីនេះភរិយាប្រធានាធិបតីចាស់-ថ្មី ទាំងពីររូបក៏បានជួបពិភាក្សាគ្នាផងដែរ ដោយ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី មហាជន។ ជំនួបពិភាក្សារបស់ភរិយាប្រធានាធិបតីទាំង២រូបនៅក្នុងបន្ទប់ក្បែរជំនួប របស់ស្វាមីផងដែរនៅសេតវិមាន។

នៅក្នុងជំនួបរវាងលោកស្រី Michelle Obama នឹង Melania Trump លោកស្រី Michelle Obama ក៏នឹងមានពិធីជប់លៀង ស្វាគមន៍ភរិយាប្រធានាធិបតីថ្មីអាមេរិកក៏ដូចជានាំលោកស្រី Melania Trump ដើរ ណែនាំឲ្យស្គាល់បន្ទប់និងទីតាំងនានានៅសេតវិមានមុនពេលចូលមកទីនោះ។

រូបភាពដែលសេតវិមានបានប្រកាស បង្ហាញឲ្យឃើញថា ភរិយាប្រធានាធិបតី ទាំងពីររូបបានអង្គុយទល់មុខគ្នានៅលើកៅអីមាសនៅក្នុងបន្ទប់ប្រជុំគ្របដណ្តប់ដោយពណ៌សក្នុងសេតវិមាន។ លោកស្រី ទាំង២រូបក៏បានជជែកពីការចិញ្ចឹមកូននៅក្នុងសេតវិមានផងដែរ។ នៅពេលនេះកូនប្រុសតូចរបស់ដូណាលត្រាំទើបតែអាយុ ១០ឆ្នាំ ។ កាលពី អូបាម៉ា ចូលទៅកាន់ សេតវិមានកូនច្បងមានអាយុ១០ឆ្នាំ និង កូនពៅមានអាយុ៧ឆ្នាំ ហើយពួគេបានធំពេញវ័យនៅសេតវិមានក្រោយ៨ឆ្នាំដែលអូបាម៉ា កាន់អំណាច។

ខាងក្រោមនេះជារូបភាពជំនួបរវាង លោកអូបាម៉ា និងដូណាលត្រាំ, ប៊ូសនឹង អូបាម៉ា, ប៊ីលគ្លីនតុននឹងប៊ូសព្រមទាំងភរិយា មុនពេលប្តូរវេនគ្នាគ្រប់គ្រងសេតវិមាន៕ ម៉ែវ សាធី

ca6abb50d9ef276ac675d671d688c2f7


ចែករំលែក៖