ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមលោកលើកទី៣ត្រូវបានរារាំងក្រោយជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ពូទីន នឹង ដូណាល់ ត្រាំ

ចែករំលែក៖

អ្នកនយោបាយដ៏ល្បីល្បាញរបស់អាមេរិកលោក Alex Jones បានប្រកាសទាំង ញញឹមថា លោកអ្នកមានឬគេនិយាយថា សង្គ្រាមលោកលើកទី៣ត្រូវបានរារាំង ក្រោយពេលលោកស្រី គ្លីនតុន ចាញ់ ឆ្នោតដែរឬទេ? ក្រៅពីនេះលោកក៏បានលើកឡើងពីជំនួបពិភាក្សារវាងលោក ពូទីន នឹងលោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារ ទៅលើកម្លាំងទាហានក្រុមIS ។

លោក Alex Jones ក៏បានដកស្រង់ សម្តីតំណាងរាស្ត្ររុស្ស៊ីបញ្ជាក់ថា ការ សន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន នឹង លោក ដូណាល់ ត្រាំ គឺដើម្បី ធ្វើឲ្យប្រសើរឡើងវិញនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ លោកបន្តទៀតថា លោក ពូទីន និងលោក ដូណាល់ ត្រាំ មានចំណុចជា ច្រើនស្រដៀងគ្នាទាំងនោះហើយជាភាពងាយស្រួលក្នុងការធ្វើឲ្យប្រសើរឡើងក្នុងទំនាក់ទំនង។

នេះជាការចាប់ផ្តើមក៏ល្អរវាងអាមេរិក នឹងរុស្ស៊ី ហើយប្រសិនបើមិនបានកែប្រែ ទេនោះក្នុងសង្គ្រាមរវាងប្រទេសមហា អំណាចយោធាទំាងពីរលើពិភពលោក ពិបាកក្នុងការទប់ស្កាត់។ នៅពេលនេះគ្រាន់ តែការពិភាក្សាតាមទូរស័ព្ទក៏គ្រប់គ្រាន់ក្នុងការរារាំងសង្គ្រាមលោកលើកទី៣កើតឡើង។

ក្នុងពេលជាមួយគ្នានេះដែរសង្គ្រាមរវាង រុស្ស៊ីនឹងណាតូក៏មិនអាចកើតឡើងផងដែរ ហើយណាតូមិនអាចយកឈ្នះរុស្ស៊ីបានឡើយបើគ្មានអាមេរិកចូលរួម។ ប៉ុន្តែអ្វី គ្រប់យ៉ាងវាអាចប្រែប្រួលបានគ្រប់ពេល ហើយបុគ្គលលោក ដូណាល់ ត្រាំ អាច ក្រឡះសម្តីបានគ្រប់ពេលដូចអ្វីដែលបានកើតឡើងកន្លងមក ៕ ម៉ែវ សាធី

maxresdefault


ចែករំលែក៖