ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ អញ្ជើញ បើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨ព្រឹក នៅវិមានព្រឹទ្ធសភា អង្គព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀរវារៈដូចខាងក្រោម៖

១. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

២. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ។

ដោយមានការចូលរួមបំភ្លឺលើសេចក្តីព្រាងច្បាប់ខាងលើ ពីតំណាងរាជរដ្ឋាភិបាល ដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមកពីក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដោយមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមួយចំនួន។

ក្រោយពីបានស្តាប់ ដោយយកចិត្តទុកដាក់នូវ របាយការណ៍ និងសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការដែលជាវិស័យមានសមត្ថកិច្ច ការពិភាក្សាផ្តល់យោបល់ពីតំណាងក្រុមសមាជិកព្រឹទ្ធសភា និងការបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក អង្គព្រឹទ្ធសភា បានអនុម័ត៤៣សម្លេងលើចំនួនសមាជិកព្រឹទ្ធសភាដែលបានចូលរួម យល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ លើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ស្តីពី ហរិញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងបានអនុម័ត ជាឯកច្ឆ័ន ( ៥១/៥១សម្លេង ) យល់ព្រមដោយឥតកែប្រែ លើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ស្រមតាមរបៀបវារៈ ដែលបានគ្រោងទុក ៕

as-1

as-3 as
as-2


ចែករំលែក៖