ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនអ្នកកាសែតជាតិសែនជ័យ និងបក្ខពួកពីបទជំរិតទារប្រាក់និងក្លែងឯកសណ្ឋាននគរបាលជាតិ

ចែករំលែក៖

 

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាល ស្រុកអង្គស្នួលបានចាប់ខ្លួនអ្នកយកព័ត៌មាន ឲ្យអង្គភាពសារព័ត៌មានជាតិសែនជ័យម្នាក់ និងបក្ខពួកម្នាក់ទៀតពីបទជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ បន្ទាប់ ពីជនសង្ស័យទាំង២នាក់នេះយកឯក សណ្ឋាននគរបាលជាតិស្លៀកពាក់ទៅជំរិត ទារប្រាក់ពីម្ចាស់ការដ្ឋានសំណង់សួន កម្សាន្តមួយកន្លែង កាលពីវេលាម៉ោង៨និង ៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ ចំណុចការដ្ឋានសំណង់សួនកម្សាន្ត ស្ថិត ក្នុងភូមិគុម្ពោតស្បូវ ឃុំបែកចាន ស្រុក អង្គស្នួល ។

លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យ ដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន នោះឈ្មោះ ណុប ប៊ុនធីម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកយកព័ត៌ មានឲ្យអង្គភាពសារព័ត៌មានជាតិសែនជ័យ មាន ទីលំនៅបច្ចុប្បន្នក្នុងភូមិថ្លើក ឃុំពើក ស្រុក អង្គស្នួល និងម្នាក់ទៀតឈ្មោះ មឿន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរគួកជេដី មានទីលំនៅបច្ចុ ប្បន្នក្នុងភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ចំណែកឯដើមបណ្តឹងឈ្មោះ ទឺ លីហ៊ុយ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបកប្រែ(តំណាងម្ចាស់ការដ្ឋានសំណង់ សួនកម្សាន្ត) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៨០BE០ ផ្លូវ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោកអធិការ មាន សំណាង បានបន្ត ថា ក្នុងប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជន សង្ស័យខាងលើនេះ សមត្ថកិច្ចដកហូត បានវត្ថុតាងរួមមានឯកសណ្ឋាននគរបាល ជាតិ(ឯកសណ្ឋានការងារពាក់ស័ក្តិ៣)១ សម្រាប់, វិទ្យុទាក់ទង(អាយឌី)ចំនួន២ គ្រឿង, នាមប័ណ្ណឈ្មោះ មឿន សុផល (អង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កម្រិតធ្ងន់ ការិយាល័យទី២ ក្រសួងមហា ផ្ទៃ)ចំនួន១ដុំ ,ខ្នោះ១ និងស្រោម១, ស្រោម ដៃព៌ណស១គូ,ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានស្លាកលេខ,ទូរស័ព្ទដៃ១គ្រឿង ម៉ាក សាំស៊ុងណូត(លេខទូរស័ព្ទ 015 880 726), បណ្ណព័ត៌មានចំនួន២(ឈ្មោះ ណុប ប៊ុនធីម) និងមួកប៉ារ៉េ១ ពណ៌ខ្មៅមាន អក្សរ POLICE ។

លោកអធិការបានបន្តថា នៅមុនពេល កើតហេតុ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ជន សង្ស័យទាំង០២នាក់បានស្លៀកពាក់បន្លំ ខ្លួនជានគរបាលជាតិ ជិះម៉ូតូទៅការដ្ឋាន សំណង់ខាងលើសុំត្រួតពិនិត្យសំណុំបែប បទនិងច្បាប់នានា ដោយតាំងខ្លួនជានគរ បាលអង្គភាពស្រាវជ្រាវបទល្មើសព្រហ្ម ទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ។ ប៉ុន្តែមិន បានជួបជាមួយជនរងគ្រោះនោះទេ ក្រុម ជនសង្ស័យក៏បានទុកនាមប័ណ្ណដែលមាន លេខទូរស័ព្ទផ្ញើឲ្យជនរងគ្រោះសម្រាប់ ទាក់ទង។

លុះស្អែកឡើងថ្ងៃទី៦ខែឆ្នាំដដែល ជន រងគ្រោះទូរស័ព្ទទៅជនល្មើស។ ពេលនោះ ជនល្មើសបានជំរិតទារលុយពីជនរងគ្រោះ ចំនួន៣០០ដុល្លារ តែជនរងគ្រោះប្រាប់ថា គ្មានលុយទេ សុំឲ្យត្រឹម៥០ដុល្លារ ហើយ ជនល្មើសក៏ព្រមទទួលយក ។

រហូតដល់ព្រឹកថ្ងៃទី៨ ខែឆ្នាំដដែលទើប ក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នាទៅការដ្ឋាន ជនរងគ្រោះដើម្បីយកលុយ តែពេលទៅ ដល់ជនរងគ្រោះមិនបានឲ្យលុយទៅជន សង្ស័យនោះទេ ពោលគឺបានប្តឹងសមត្ថកិច្ច នគរបាលស្រុកអង្គស្នួលឲ្យជួយធ្វើអន្តរា គមន៍ចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បី ចាត់ការតាមច្បាប់ ។

លោក មាន សំណាង បានបញ្ជាក់ទៀតថា កន្លងមកជនសង្ស័យទាំង២នាក់ធ្លាប់ប្រព្រឹត្ត បទល្មើសក្លែងបន្លំជានគរបាលជាតិ ដើម្បី ជំរិតទារប្រាក់ពីជនរងគ្រោះអស់ជាច្រើន នាក់រួចមកហើយ ដែលសកម្មភាពនេះ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ,ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងស្រុកអង្គស្នួល ខេត្ត កណ្តាល ។

សកម្មភាពនៅស្រុកអង្គស្នួលធ្វើបាន សម្រេចមួយដង ជំរិតទារលុយពីអ្នកកត់ កន្ទុយលេខនៅផ្សារថ្នល់ទទឹងបានចំនួន៥ ដុល្លារ លើកទី២នេះក៏ត្រូវសមត្ថកិច្ចយើង ចាប់ខ្លួនតែម្តង ៕ ស្អាងជ័យ

abc-6 abc abc-1 abc-2 abc-3 abc-4 abc-5


ចែករំលែក៖