ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ មកទទួលទេយ្យទាន និង ទេយ្យវត្ថុ ពីសំណាក់ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានទទួលទេយ្យទាន និង ទេយ្យវត្ថុ និងថវិកាចំនួន២លានរៀល ពីសំណាក់ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះចៅអធិការវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ក្នុងនោះដែរទេយ្យទាន និងទេយ្យវត្ថុជាច្រើន រួមមានគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនត្រូវបានបានវេប្រគេនជូនទៅកាន់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ។ ពិធីប្រគល់ទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមខណ្ឌនៅពេលនេះ ធ្វើឡើងនៅក្នុងវត្ត ជេដ្ឋាឧត្តម ហៅវត្តគ្រួស ក្រោមវត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក សុខ សម្បត្តិប្រធានកិត្តិយសអនុសាខាកាកបាទក្រមកម្ពុជាខណ្ឌ និងលោក លោកស្រីប្រធានអនុសាខាកាកកបាទក្រហមខណ្ឌ ព្រមទាំងសមាជិក សមាជិកា នាយក នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌចូលរួមផងដែរ។

ក្នុងឱកាសនោះផងដែរ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលនូវទេយ្យទាន និងទេយ្យវត្ថុ រួមមានគ្រឿងឧប្បភោគបរិភោគ និងសម្ភារសម្រាប់ប្រើប្រាស់ពីព្រះ ញាណវិសុទ្ធិវង្ស សាត វិបុល ព្រះចៅអធិការវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស។ ដោយមើលឃើញខាងវិស្ស័យព្រះពុទ្ធសានាមានការរីចំរើន ទាំងពុទ្ធចក្រ និងអនាចក្រ បានផ្សាភ្ជាប់និងបានចូលរួមសហការណ៍គ្នាយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងចេះជួយបរិច្ចាកនូវទេយ្យទាន ទេយ្យវត្ថុជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ។

លោកសុខ សម្បត្តិមានសង្ឃឹមយ៉ាងមុតមាំក្នុងការខិតខំដឹកនាំ និងជួយស្តារកិត្តិយសជាតិឈានទៅរកសុខសន្តិភាព ការរីកចំរើននិងជាពិសេសជួយលើកដំកើងដល់ប្រមុខរាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកំពុងស្វែងរកជំនួយគាងគរកវិនិយោគទុនអោយចូលមកវិនិយោគក្នុងប្រទេសប្រយោជន៍ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលប្រចាំថ្ងៃជួយក្រុមគ្រួសារ និងជួយមិនឲ្យមានការចំណាកស្រុកទៅធ្វើការក្រៅប្រទេស៕ ព្រែកជ័យ

as-1 as-2 as-3 as-4 as-5 as-6 as-7 as-8 as-9


ចែករំលែក៖