ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបុរស២នាក់ សង្ស័យពាក់ព័ន្ឋជួញដូរថ្នាំញៀន៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរស២នាក់ចោទប្រកាន់ពីបទ ជួញដូរថ្នាំខុសច្បាប់ចំនួន៧កញ្ចប់ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លវលេខ១៩៨៦ ស្ថិតក្នុង ភូមិនិងសង្កាត់ភ្នំពេញថ្មី ។

សមាសភាពជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនោះ ១/ ឈ្មោះ គង់ បូរី ភេទប្រុស អាយុ១៩ឆ្នាំ គ្មានទីលំនៅ និងមុខរបរច្បាស់លាស់ ។ ២/ ឈ្មោះ រ័ត្ន ធី ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខ របរ ស្នាក់នៅផ្ទះជួល ម្តុំក្បែរផ្សារថ្មី ខណ្ឌដូនពេញ ។

សមត្ថកិច្ចនិយាយថា មុនពេលឃាត់ខ្លួនពួកគេ ជំហានដំបូង កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខ បានកំពុងតែជិះយាមល្បាតក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញពួកគេកំពុងតែឈរដោះដូរទំនិញគ្នា(លក់ថ្នាំញៀន) នៅពេលនោះ សមត្ថកិច្ចដែលល្បាត បានមកទាន់ឃាត់ឆែកឆេរភ្លាមៗ រកឃើញថ្នាំប្រភេទ ម៉ាទឹកកក ពណ៌សថ្លា ចំនួន៧កញ្ចប់ ទើបចាប់ខ្លួនទឆំង២នាក់តែម្តង ។

ក្រោយការឃាត់ខ្លួនពួកដោយសាររកឃើញថ្នាំញៀនរហូតដល់៧កញ្ចប់នោះ សមត្ថកិច្ចក៏បាននាំខ្លួនពួកគេទៅឆែកឆេរកន្លែងស្នាក់នៅ ក៏ប្រទះឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១សេ៣៧៩៨ និងម៉ូតូ១គ្រឿងដែលពួកគេជិះសកម្មភាព ម៉ាកហុងដា ឌ្រីមពាក់ស្លាកលេខ ភ្នំពេញ ១បេអិល ៥២៥៣ ហើយបាននាំខ្លួនពួកយកមកសាកសួរស្រាវជ្រាវបន្តទៀត ដើម្បីតាមរកប្រភពមេខ្លោងធំខាងផលិតថ្នាំញៀនបំផ្លាញសុខភាពមនុស្សជាតិ៕ តុង សីហា

unnamed-1 unnamed-2 unnamed


ចែករំលែក៖