ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងចូលផ្ទះកោសជប់ បាត់លុយអស់១២០០ដុល្លារ បានមកវិញដុល្លាសែនខ្មោច៩សន្លឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខណះស្រវឹងស្រាជោកជាំ ហើយក៏បានចូលកោសជប់មួយកន្លែង ស្ថិតនៅផ្ទះម៉ាស្សា យីហោ ស្រីស្រស់ ស្ថិតតាមផ្លវ វេងស្រេង មុខផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ចេញមកវិញបាត់លុយអស់ចំនួន១២០០ដុល្លា សំណាងល្អ បានមកវិញ សុទ្ធតែដុល្លាសែនខ្មោចចំនួន៩សន្លឹឹក ទើបរសៀលថ្ងៃទី១៦ ខែធ្នូទើបរត់ទៅដាក់ពាក្យបណ្តឹង។

បុរសរងគ្រោះ មិនហ៊ានបង្ហាញឲ្យស្គាល់ឈ្មោះឡើយ មានអាយុជាង៤០ឆ្នាំ មុខរបរជាអ្នកជំនួញ ។ បើតាមសម្តីបុរសរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ែខធ្នូ បន្ទាប់ពីមសនពិធីជួបជុំផឹកសុីបានបញ្ចប់ ខ្លួនមានអាការៈស្រវឹង មិនស្រួលខ្លួនក៏បាន ទៅចូលផ្ទះ ម៉ាស្សា កោសជប់ខាងលើ ដើម្បីឲ្យ កោសជប់ ទាំងខ្លួនស្រវឹង រួចរាល់ហើយ ត្រឡប់ទៅសម្រាកផ្ទះ រហូតដល់ព្រឹកថ្ងៃទី១៦នេះ លូកហោប៉ាវ ឆែកមើលលុយ ឃើញសុទ្ធតែក្រដាស់ដុល្លាសែនខ្មោចទៅវិញ បាត់បង់លុយដុល្លាសុទ្ធពិតឥតប្រឌិតនោះចំនួន១២០០ដុល្លា ។

ជនរងគ្រោះបន្តទៀតថា ក្រោយពីដឹងថា ខ្លួនត្រូវបាន ស្រ្តីកោសជប់លួចលុយអស់រលីងហើយ បើដឹងដល់ប្រពន្ធនោះច្បាស់ជាមានបញ្ហា ទើបកាន់ក្រដាស់ដុល្លារសែនខ្មោចចំនួន៩សន្លឹកនោះទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ ៕ សុខាសែនជ័យ

image1-copy image2 image3-copy


ចែករំលែក៖