ខេត្តព្រះសីហនុៈ លោកសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មាធិការមូល ប័ត្រកម្ពុជា បានអះអាងថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ វាគឺជាផ្តល់ជូននូវបទពិសោធន៍ ការស្វែងយល់ដល់សហ គ្រាសធនតូច និងមធ្យមក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ ម៉ូនជូលី ក្រុងព្រះសីហនុ ដើម្បីចែក រំលែកបទពិសោធន៏ ចំណេះដឹង ពាក់ព័ន្ឋទៅនឹងការរៀបចំក្រុមហ៊ុនអោយរឹងមាំអោយមានដំណើរការល្អ មានរចនា សម្ព័ន្ឋ មានអភិបាលកិច្ចអាជីវកម្ម ទាំងផ្នែកគ្រប់គ្រង ទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីអោយក្រុមហ៊ុនត្រៀមខ្លួន និងបង្កើនសមត្ថភាពប្រគួតប្រជែងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកហិរញ្ញប្បទាន ក៏ដូចជាការចូលរួមវិនិយោគក្នុងទីផ្សារមូល បត្រកម្ពុជា ដែលរាជរដ្ឋាភិបាលដាក់អោយដំណើរការកាលពីចុងឆ្នាំ២០១២កន្លងមក ដើម្បីជំរុញ និងបង្កើនសមត្ថភាពដល់សហគ្រាសធន់តូច និងមធ្យម ក្នុងបរិបទ ដែលប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាន មានការប្រកួតប្រជែង មិនត្រឹមតែក្នុងតំបន់នោះទេ តាមរយៈសហគ្រាសធន់តូច និង មធ្យមអាចប្រឈមមុខទៅនឹង ទី០១ ផ្នែកហិរញ្ញប្បទាន ទី២ ពាក់ព័ន្ឋទៅនឹងការរៀបចំខ្លួន ។
ការចាប់ផ្តើមពេលនេះ វាជាការជំរុញផ្នែកបរិស្ថាន ក៏ដូចជាការរឹងមាំផ្នែកអាជីវកម្មរបស់សហគ្រាសធន់តូច និងមធ្យម ដែលជាឆ្អឹងខ្នងគន្លឹះផ្នែកផលិតកម្ម
សេវាកម្ម និងផ្នែកផ្សេងៗទៀត ក្នុងការទ្រ ទ្រង់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។
ដោយឡែក លោកឧកញ្ញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ឋសហគ្រាសធន់តូច និងមធ្យមខេត្តព្រះសីហនុ បានគូស បញ្ជាក់ថា តាមរយៈសកម្មភាពនេះ ពិតជាមានប្រយោជន៍ក្នុងការផ្តល់នូវបទពិសោធន៍ថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ហេតុនេះដើម្បីអោយសហគ្រាសធុនុតូច និងមធ្យមរឹងមាំ យើងត្រូវយកចំណេះដែលបានមកពីវគ្គសិក្ខា សាលានេះ ធ្វើសមាហរកម្មក្នុងតំបន់ជាមួយគ្នាទៅជាអាជី វកម្មបែបចង្កោម រួមគ្នាផលិត រួមគ្នានាំចេញ រួមគ្នាប្រើប្រាស់ និងចូលរួមក្នុងទីផ្សារមូលបត្រជាមួយគ្នាក្នុងឆ្នាំ២០១៧ខាង មុខនេះ ។
មានការលើកពីអាជីវករជាច្រើននាក់ ថា ទោះបីសិក្ខាសាលាស្វែងយល់ពីសហគ្រាសធុនតូច និងមធ្យមនៅខេត្តព្រះសីហនុ ក៍ប្រជាពលរដ្ឋ ជាអាជីវករបានសម្លឹងឃើញថា សកម្មភាពនេះ ហាក់បីគ្មានប្រសិទ្ធភាព ដោយសារសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត ព្រះសីហនុ មិ នបាន បំរើឲ្យអាជីវករ ពាណិជ្ជករសប្បាយចិត្ត ដោយសារនាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុ សភាពាណិជ្ជកម្មខេត្ត មិនដែលធ្វើអ្វីបម្រើឲ្យផលប្រយោជន៍ដល់អាជីវកពាណិជ្ជករនោះឡើយ គឺការធ្វើអ្វីទាញយកតែផលប្រយោជន៍បុគ្គលជាធំ ជាងប្រយោជន៍សមា ជិក សមាជិការទៅទៀត ដែល សកម្មភាព បានស្តែងចេញឲ្យអាជីវករក្នុងខេត្តព្រះ សីហនុ កំពុងអស់ជំនឿលើការដឹកនាំរបស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទាញរកផលប្រយោជន៍ដល់ក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ខុសប្លែកពីការសន្យា នាពេលឃោសនារកសម្លេងគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសប្រធានសភាពាណិជ្ជកម្មនាពេលកន្លងមក។
អាជីវករសំណូមពរដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅខេត្តព្រះសីហនុ ត្រូវថ្លឹងថ្លែងមើលថា តើសិក្ខាសាលានាពេលនេះ បានចំណេញអ្វីខ្លះដល់សមាជិក សមាជិការ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពនៅពេលអនាគត ៕ ឆ្លាម សមុទ្រ