ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ គន់ គីមបន្តជួបជាមួយអតីតយុទ្ធជន៥៩៧នាក់នៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅចំពោះមុខអតីតយុទ្ធជន៥៩៧ នាក់ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជាបានប្រឹងប្រែងបំពេញការងាររួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើនស្មារតីជួយគ្នាទៅវិញទៅមក ក្នុងឋានៈជាសមាជិកសមា គម ពេលជួបគ្រោះថ្នាក់ ជួបទុក្ខលំបាក ឬ ទទួលមរណភាពជាដើម ។

នាយឧត្តមសេនីយ៍ គន់ គីមបានគូស បញ្ជាក់ថា រយៈពេលជាងមួយឆ្នាំចុង ក្រោយនេះ សមាគមសម្រេចបានលទ្ធផល គួរកត់សម្គាល់មានជាអាទិ៍ ការបើកផ្តល់ ប្រាក់មរណៈសង្គ្រោះឲ្យទាន់ចំថ្ងៃបុណ្យ សពសមាជិក ការយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ សមាជិកទាំងអស់ តាមស្រុក-ក្រុងទូទាំងប្រទេស។ ការធ្វើបច្ចុប្បន្នភាព រកឲ្យឃើញអតីតយុទ្ធជន ដែលទ័លក្រ លំបាក អ្នកគ្មានដីធ្លី ផ្ទះសម្បែង ការពង្រឹង ការគ្រប់គ្រងសមាជិក នៅមូលដ្នាន ឃុំ-ភូមិ តាមរយៈការរៀបចំសៀវភៅបញ្ជី ឈ្មោះឲ្យបានច្បាស់លាស់… ដែលកត្តាទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ដល់ការ អនុវត្តគោលនយោបាយជាតិសម្រាប់អតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្ត ក្រើនរំលឹកដល់មេឃុំ ជាប្រធានកិត្តិយស និងប្រធានសាខាសមាគមឃុំទាំងអស់ត្រូវបន្តចុះជួបសមាជិកអតីតយុទ្ធជនតាម ក្រុមតូចៗ ឬតាមគ្រួសារ និងត្រូវសហការផ្តល់អាទិភាពជួយអតីតយុទ្ធជន និង គ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យទទួលបានសេវាសាធារណៈនានាដូចជាការ ទទួលបានជំនួយសង្គ្រោះបន្ទាន់ ការផ្តល់ដី សម្បទានសង្គមកិច្ចការស្តារលទ្ធភាពពល កម្មកាយសម្បទា ការបណ្តុះបណ្តាលមុខ ជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាព សង្គមផ្សេងៗជាដើម ។

យោងទៅតាមរបាយការណ៍របស់ គណៈកម្មាធិការសមាគមខេត្ត និងពិនិត្យ ឃើញថា ខេត្តបាត់ដំបង មានបរិមាណ អតីតយុទ្ធជនច្រើនជាងគេ ដែលភាគច្រើន មានជីវភាពក្រីក្រលំបាកផងនោះ នាយ ឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះ ជូនអតីតយុទ្ធជនចំនួន ៣១ខ្នងបន្ថែមពីលើផ្ទះជាអំណោយរបស់សម្តេចតេជោ បានផ្តល់កន្លងមកចំនួន៩ខ្នង ។

ក្នុងកិច្ចសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែង កោតសរសើរចៅព្រះអធិការ១៧វត្ត ដែល បានចែករំលែក ផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ៥.២០០.០០០រៀល ដល់មូលនិធិទ្រទ្រង់សមាគមស្រុកថ្មគោល។ នាយឧត្តមសេនីយ៍ចាត់ទុកថា នេះជាស្រុកគំរូមួយសម្រាប់ស្រុកក្រុង ដទៃទៀត ។

ក្រៅពីព្រះសង្ឃ នៅមានមន្រ្តីជាន់ខ្ពស់ កងកម្លាំងប្រាប់អាវុធ និងសប្បុរសជន មួយចំនួនទៀត ក៏បានឧបត្ថម្ភថវិកាសម្រាប់ឧបត្ថម្ភដល់អតីតយុទ្ធជន ដែលបានចូលរួមក្នុងកិច្ចសំណេះសំណាលនាថ្ងៃម្សិលមិញ ផងដែរ ។ មន្រ្តីនិងសប្បុរសជនដែលជួយ ឧបត្ថម្ភថវិកាដល់អតីតយុទ្ធជនរួមមាន ៖

១- នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន១០ លានរៀល ២- នាយឧត្តមសេនីយ៍ សួស អង្គារ អគ្គស្នងការរងនគរបាលជាតិ ចំនួន ១០លានរៀល ៣- លោក ឡាយ សែ ទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ចំនួន៤លាន រៀល ៕ ហេង សូរិយា

1 2 3


ចែករំលែក៖