ព័ត៌មានទាន់ហេតុការណ៍៖

ឡាវតាំងចិត្តយកឈ្នះបឹងកេតអង្គរ ព្រោះស្គាល់ពីទម្រង់លេងរបស់ខ្សែប្រយុទ្ធ

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្វឹកក្រុមឡាវ Lanexang បានអះអាងថា ពួកខ្លួនបានតាំងចិត្តយកឈ្នះកម្ពុជា គឺក្រុមបឹងកេតអង្គររួចជាស្រេច តាំងមុនពេលប្រកួតនិងពេលកំពុងប្រកួត ដោយលោកបានសិក្សាពីទម្រង់លេងរបស់ក្រុមបឹងកេតអង្គរ ដូច្នេះហើយការប្រកួត លោកបញ្ជាឲ្យកូមក្រុមព្យាយាមធ្វើយ៉ាងណារំខានកុំឲ្យខ្សែប្រយុទ្ធបឹងកេតមានឱកាសចែកបាល់ ឬក៏បញ្ជូនបាល់ចេញ។ នេះគឺជាអះអាងរបស់លោក Leonardo Vitorinoគ្រូបង្គោលដឹកនាំក្រុម Lanexang United របស់ឡាវបាននិយាយក្រោយឈ្នះក្រុមបឹងកេតអង្គរលទ្ធផល៣ទល់សូន្យ កាលពីយប់ថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

លោក Leonardo Vitorinoបាននិយាយថា “ក្រុមរបស់លោកបានតាំងចិត្តមុនពេលប្រកួតថា មកកម្ពុជាគឺដើម្បីយកឈ្នះ បើទោះបីក្រុមរបស់លោកគ្មានកីឡាខ្លាំង ឬកីឡាករល្បី ប៉ុន្តែក្រុមទាំងមូលរបស់លោកគឺជា Super Star ព្រោះមុនពេលប្រកួតនឹងបឹងកេតអង្គរ លោកបានប្រាប់កីឡាករឱ្យតាំងចិត្ត កុំឲ្យភ័យខ្លាច និង ប្រមូលផ្តុំស្មារតី បើឈ្នះគឺឈ្នះទាំងអស់គ្នា តែបើចាញ់គឺជាកំហុសរបស់លោក” ។

គ្រូបង្គោលរូបនេះបានអះអាងថា “មុនពេលលេងលោកបានបញ្ជាឲ្យខ្សែការពាររបស់លោកបិទកីឡាករបឹងកេតអង្គរ ដោយមិនទុកទីតាំងល្អ ឬទីតាំងធំទូលាយក្នុងការបញ្ជូនបាល់ ឬចែកបាល់ឡើយ។ ពីព្រោះលោកបានសិក្សាឃើញថា ខ្សែប្រយុទ្ធរបស់បឹងកេតអង្គរ មានចំណុចខ្សោយ ព្រោះពួកគេត្រូវការលេងបាល់វែង និងត្រូវការទីតាំងធំទូលាយសម្រាប់ទម្លុះខ្សែការពាររបស់លោក” ។

ជាមួយនឹងការលើកឡើងរបស់លោក Leonardo Vitorino នោះដែរ លោក ប្រាក់ សុវណ្ណរ៉ា គ្រូបង្គោលក្លិបបាល់ទាត់បឹងកេតអង្គរ បានសុំទោស និងទទួលស្គាល់នូវអ្វីដែលកូនរបស់ខ្លួន បានរងបរាជ័យ ក្នុងការប្រកួតដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club ដោយហេតុផលកីឡាកររបស់លោករបួសច្រើន ។

លោកបានបន្តទៀតថា “ខ្ញុំសុំទោសដល់អ្នកគាំទ្របឹងកេតអង្គរទាំងអស់ ដែលក្រុមបរាជ័យរហូតលទ្ធផល៣ទល់សូន្យ គឺជាការប្រកួតក្នុងទឹកដីរបស់ខ្លួនឯងលើកនេះ បែរជាជួបរឿងស៊យច្រើន ព្រោះកីឡាករជាច្រើនបានរងរបួសធ្ងន់ មិនអាចត្រឡប់មកធម្មតាវិញបានសម្រាប់ការប្រកួតនិងឡាវវគ្គប្រកួតដណ្តើមកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់Toyota Mekong Clubនេះ ៕ សារីម

abc-1 abc-2 abc-3 abc-4 abc-5 abc-6 abc-7 abc-8


ចែករំលែក៖