ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់យកម៉ូតូ Nex មួយគ្រឿងទាំងកណ្តាលអធ្រាត្របានដោយសុវត្ថិភាព នៅសង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមចោរមានគ្នា៣នាក់ ស្ទាក់វាយប្លន់យកម៉ូតូ Nex មួយគ្រឿងជិះគេចខ្លួនបាត់ដោយសុវត្ថភាព ខណះជនរងគ្រោះបណ្តើរម៉ូតូរកកន្លែងចាក់សាំង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ធ្នូ ២០១៦ នៅតាមផ្លូវរត់ភ្លើងប្លុកបឹងកក់ (R6 )ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពីជនរងគ្រោះបានប្រាប់ឲដឹងថា ខ្លួនមានឈ្មោះ សាក់ គឹមឡេង ភេទប្រុស អាយុ១៨ឆ្នាំមានមុខរបរ ជាងធ្វើរានកុងម៉ាជំនាងផ្ទះ មានទីលំនៅស្នាក់នៅផ្ទះលេខ៨៣ ផ្លូវរថភ្លើង ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រីឯម៉ូតូដែលបាត់បង់ម៉ាកSuzuki Nex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1CT-2989 ។

ជនរងគ្រោះបានបន្តទៀតថា នៅមុនពេលកើតហេតុ ខណៈរូបគេកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការ ហើយម៉ូតូបានអស់សាំង ខ្លួនបានបណ្តើរម៉ូតូតាមផ្លូវលំចេញពីផ្លូវរថភ្លើងរោងចក្រឆ្នាំង ឆ្ពោះមកផ្លូវបេតុងបឹងកក់(R6 ) លុះមកដល់ផ្លូវបេតុងក្បែរផ្លូវរថភ្លើង ក៏ប្រទះជនសង្ស័យមួយក្រុមមានគ្នា៣នាក់

ឃើញរូបគេកំពុងបណ្តើរម៉ូតូ ក៏ស្ទុះមកស្ទាក់ដំណើរ នឹងបានដេញវាយរូបគេ ដោយខ្លួនភ័យខ្លាចគ្រោះថ្នាក់ បានដកសោររត់សំដៅចេញមកផ្លូវធំមុខសួនច្បារក្តាន់២ ដើម្បីអោយគេជួយ តែត្រូវជនសង្ស័យបានយកម៉ូតូរបស់គេ បណ្តើររត់ទៅក្នុងប្លុកតំបន់អណាធិបត្យយ រោងចក្រឆ្នាំងបាត់ស្រមោល ក្រោមកទើបខ្លួនបានទូរស័ព្ទហៅបងប្អូនមកជួយទៅដាក់ពាក្យបណ្តឹង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាលរដ្ធបាលស្រះចក ដើម្បីអោយសមត្ថកិច្ច សាកសួរធ្វើកំណត់ហេតុរដើម្បីកំណត់មុខសញ្ញតាមវែករកមុខសញ្ញានៅថ្ងៃក្រោយយកមកផ្តន្ទាទោសតាមច្បាប់៕ ព្រែកជ័យ

plon-1 plon-2 plon-3 plon-4 plon-5


ចែករំលែក៖