ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងយកគ្រាប់បែកប្រឡែងលេង និងដកគន្លឹះបណ្តាលឲ្យផ្ទុះស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ បន្ទាប់ពីបានផឹកស្រាស្រវឹងហើយ សង្ស័យកើតរោគអផ្សុក បានយកគ្រាប់បែកមកជន្លលេងប្រឡែងជាមួយមិត្តភក្តិម្នាក់ដែលជាដៃគូផឹករបស់ខ្លួន ហើយក៏ដកគន្លឹះ និងបណ្តាលឲ្យផ្ទុះុស្លាប់ទាំង២នាក់យ៉ាងវេទនា ចំណែកសាកសពខ្ទេចខ្ទីមើលលែងចង់យល់ នេះបើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលស្រុកមេមត់ម្នាក់សំុមិនបញ្ចេញឈ្មោះ។

ហេតការណ៍ផ្ទុះគ្រាប់បែកនេះកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះ ឈ្មោះ សូ ណាក់ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមកំណត់ហេតុរបស់លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា នៅពេលវេលាខាងលើ ឈ្មោះសំ សារ៉ាត ហៅជា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុបានយកគ្រាប់បែកមកជាប់នឹងខ្លួន ហើយមកក្រោមផ្ទះ ឈ្មោះ ខុញ ខា ភេទប្រុស អាយុ៤៣ឆ្នាំ ដែលកំពុងនៅនៅក្រោមផ្ទះដែរនោះ រួចនិយាយថា បើឯងស្រលាញ់គ្នាយើងងាប់ទាំងអស់គ្នាថា ហើយ ឈ្មោះ សំ សារ៉ាត ហៅជា ក៏បានដកគន្លឹះគ្រាប់បែកបណ្តាលអោយផ្ទុះស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុតែម្តង។

កំណត់ហេតុលោកអធិការបានបញ្ជាក់ទៀតថា មូលហេតុមកពីផឹកស្រាស្រវឹង ឈ្មោះ សំ សារ៉ាត់ យកគ្រាប់បែកទៅប្រលែងលេងជាមួយ ឈ្មោះ ខុញ ខា ចំណែក ឈ្មោះ សំ សារ៉ាត់ ជាអតីតនគរបាលA3នៅក្នុងឆ្នាំ១៩៩២ ហើយបានបន្សល់ទុកគ្រាប់បែកនេះ។

ករណីនេះក្រោយពីសមត្ថកិច្ចចាត់ការស៊ើបអង្កេតស្រាវជ្រាវរកមូលហេតុ និងដាក់ការសន្និដ្ឋានដូចខាងលើ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ វណ្ណះ

img_2556 img_2558 img_2559 img_2561 img_2562


ចែករំលែក៖