ភ្នំពេញ៖ កាលពីថ្ងៃទី30-31 ខែធ្នូ ឆ្នាំ2016 ស្រាបៀរHeineken® បានរៀបចំកម្មវិធី “Touch The Music” ឆ្លងឆ្នាំថ្មីនៅក្លិបMarquee ដោយបានធ្វើឲ្យកក្រើកក្រុងកោះពេជ្រហើយទទួលបានជោគជ័យយ៉ាងខ្លាំងនិងការសរសើរពីអ្នកចូលរួមជាច្រើន។
កម្មវិធី“Touch The Music” បានទាក់ទាញទស្សនិកយ៉ាងច្រើនកុះករបានមកចូលរួមឆ្លងឆ្នាំថ្មីនៅក្លិបMarquee ខណៈពេលពួកគេបានរីករាយក្រេបរសជាតិឈ្ងុញឆ្ងាញ់នៃស្រាបៀរHeineken® ទស្សនាទស្សនីយភាពនិងសកម្មភាពបែ្លកអស្ចារ្យរបស់មនុស្សយន្តជាច្រើនប្រភេទព្រមទាំងរីករាយស្តាប់តន្រ្តីនិងរាំលេងកម្សាន្តរហូតដល់ថ្ងៃរះ។កម្មវិធី“Touch The Music” គឺជាកម្មវិធីថ្មីចុងក្រោយក្នុងវេទិកាតន្ត្រីក្នុងតំបន់Heineken Green Room ដែលបានទទួលជោគជ័យយ៉ាងខ្លាំងនិងកំពុងឈានចូលឆ្នាំទីពីរហើយ។កម្មវិធី“Touch The Music” ធ្វើឲ្យកម្មវិធីវេទិកាតន្រ្តីថ្មីជាលក្ខណៈសាកលមានឈ្មោះថា#LIVEYOURMUSIC របស់ស្រាបៀរHeineken® បានឈានទៅកម្រិតមួយគួរឲ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍នានាដែលមានបង្ហាញមនុស្សយន្តSonic Droids ដែលមានកម្ពស់ខ្ពស់ជាងភ្ញៀវចូលរួមកម្មវិធីរហូតដល់ពីរម៉ែត្រកន្លះខណៈពេលមនុស្សយន្តទាំងនេះដើរដោយសេរីកាត់តាមហ្វូងមនុស្សអមជាមួយនឹងចង្វាក់ភ្លេងEDM។មានឌីជេឆ្នើមមួយចំនួនដូចជាឌីជេAraពីប្រទេសហ្វីលីពីននិងឌីជេឆ្នើមបំផុតប្រចាំប្រទេសកម្ពុជាដូចជាឌីជេMaily, ឌីជេSnow Y និងឌីជេPink ។
ក្រៅពីទស្សនីយភាពគួរឲ្យទាក់ទាញភ្ញៀវចូលរួមកម្មវិធីនឹងត្រូវបានលើកទឹកចិត្តក្នុងការប៉ះនិងទំនាក់ទំនងជាមួយមនុស្សយន្តSonic Droids ដែលបង្កភាពភ្ញាក់ផ្អើលខុសៗគ្នាក្នុងគោលបំណងផ្តល់ការកម្សាន្តសម្រាប់អ្នកចូលចិត្តវិស័យតន្ត្រីទាំងនេះនិងបើកទំព័រថ្មីសម្រាប់ពួកគេបង្កើនបទពិសោន៍ក្នុងការចូលរួមកម្មវិធីតន្ត្រី។ខណៈពេលមនុស្សយន្តDroid នីមួយៗត្រូវបានណែនាំឲ្យស្គាល់ក្នុងកម្មវិធីជប់លៀងនេះតន្ត្រីអមជាមួយនឹងទស្សនីយភាពដែលបានរចនារៀបចំឡើងដើម្បីបង្កើនភាពទាក់ទាញនឹងធានាថាHeineken Green Room “Touch The Music” គឺពិតជាកម្មវិធីពិសេសមួយដែលមិនអាចបំភ្លេចបានដោយប្របាច់បញ្ចូលគ្នារវាងតន្ត្រីនិងកាយវិញ្ញាណផ្សេងៗគ្នា។
បើកទំព័រថ្មីនៃការទទួលបានបទពិសោធន៍ក្នុងការស្តាប់តន្រ្តីជាមួយស្រាបៀរHeineken និងឆែកមើលព័ត៌មាននិងរូបថតទាំងអស់នៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរHeineken៖ (www.facebook.com/heineken)។សូមទទួលបានយកបទពិសោធន៍ក្នុងការស្តាប់តន្ត្រីលើសពីបទពិសោធន៍ស្តាប់តន្ត្រីតាមវិធីធម្មតាដូចបច្ចុប្បន្ន៕ វឌ្ឍនា