ខេត្តកណ្តាល៖ ថ្លែងជាថ្មីម្តងទៀតក្នុងន័យដាស់តឿនក្រើនរំលឹកដល់ដល់អាជ្ញាធរដែនដី និងក្រុមការងារគណបក្សប្រជាជនចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានលោក ម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ , ឃុំគគីរ , ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានធ្វើការណែនាំអោយមន្ត្រីក្រុមការងារចុះជួយមូលដ្ឋាននិងអាជ្ញាធរដែនដី ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ…កុំធ្វើបាបប្រជាពលរដ្ឋ…កុំមើលងាយអ្នកក្រ…ព្រោះសិទ្ធសេរីភាពមានស្មើៗគ្នា…ត្រូវដាក់ខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ..ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ..ទោះបីកន្លងមកមាន អ្នកខ្លះលើកឡើងថា មិនចង់បានផ្លូវបេតុងរបស់គណបក្សប្រជាជនក៍ដោយ…តែគណបក្សប្រជាជនត្រូវតែធ្វើអោយប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីកែលំអរអោយមូលដ្ឋានមានការអភិវឌ្ឍន៍រីកចម្រើន ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីនេះធ្វើលើកឡើងនៅគ្រាដែលលោកប្រធានក្រុមការងារអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំភូមិធំ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយសមាជិក-សមាជិការគណបក្សជិត១០០០នាក់ ដើម្បីធ្វើការបោះឆ្នោតស្ទង់មតិសមាសភាពក្រុមប្រឹក្សាឃុំចំនួន២០រូបតែបោះឆ្នោតស្ទង់មតិ យកតែ០៩រូបប៉ុណ្ណោះសម្រាប់អាណត្តិទី៤របស់ក្រុមប្រឹក្សាឃុំ ។
ថ្លែងក្នុងពេលបិទសន្និបាទ លោក ម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំ.ោភូមិធំ , ឃុំគគីរ , ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានមានប្រសាសន៍ដូច្នេះថា ដើម្បីឈានទៅដណ្តើមបានជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះក្រុមការងារចុះជួយតាមមូលដ្ឋាននិងអាជ្ញាធរដែនដីត្រូវធ្វើតែអំពើល្អជាមួយប្រជាពលរដ្ឋ…ចាត់ទុកប្រជាពលរដ្ឋជាម្ចាស់….ហើយយើងជាអ្នកបំរើប្រជាពលរដ្ឋដោយពិតប្រាកដ…ដោះស្រាយសំណូមពរនិងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ….ដូចជាប្រជាពលរដ្ឋចង់បានទឹកស្អាតប្រើប្រាស់ ចង់បានបណ្តាញអគ្គិសនី ចង់បានផ្លូវ ចង់បានអណ្តូងទឹក ចង់បានបង្គន់អនាម័យ ចង់បានសង្កសីប្រក់ផ្ទះ…យើងត្រូវតែដោះស្រាយនូវរាល់ទុក្ខលំបាករបស់គាត់…គណបក្សប្រជាជនកម្ពុជាហ៊ានគិត…ហ៊ានធ្វើ…ហ៊ានទទួលខុសត្រូវ….។
លោកប្រធានក្រុមការងារបន្តថា កន្លងមកប្រជាពលរដ្ឋមិនបានដើរចេញពីគណបក្សប្រជាជននោះទេ…តែដោយសារមន្ត្រីនៅមូលដ្ឋានមួយចំនួនធ្វើបាបប្រជាពលរដ្ឋមិនយកចិត្តទុកដាក់និងបំរើប្រជាពលរដ្ឋដោយពិតប្រាកដទើបពួកគាត់ដើរចេញ…..ដូច្នេះយើងត្រូវគិតគូឡើងវិញ….បើយើងធ្វើបាបប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋមិនបាច់ឈរឈ្មោះអោយប្រជាពលរដ្ឋបោះឆ្នោតអោយនោះទេ….ដឹងខ្លួនឯងហើយ…ចំណែកប្រជាពលរដ្ឋវិញឥឡូវនេះចេះណាស់ព្រោះជាសម័យបច្ចេកវិទ្យាទំនើបមិនអាចបោកប្រាស់គាត់បានទៀតទេ…គាត់ដឹងថាអ្នកណាធ្វើអ្នកណាមិនធ្វើហើយ ។ យើងមានថ្ងៃនេះគឺដោយសារថ្ងៃជ័យជំនៈ៧មករា ដែលគណបក្សប្រជា ជនកម្ពុជាបានវាយរំដោះប្រទេសជាតិអោយរួចផុតពីរបស់ខ្មែរក្រហម រួចផុតពីសង្គ្រាម មានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់ស័យ…ដូច្នេះប្រជាពលរដ្ឋគាត់ដឹងហើយ….តែអ្វីដែលសំខាន់នោះកុំលាបពណ៍គ្នា…ចោទប្រកាន់គ្នាថាគណបក្សនេះ…គណបក្សនោះអោយសោះ ត្រូវគិតថាយើងជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
នៅក្នុងកម្មវិធីសន្និបាត បោះឆ្នោតស្ទងមតិសមាសភាពសមាជិកក្រុមប្រឹក្សាឃុំនេះដែរលោកប្រធានក្រុមការងារបញ្ជាក់បន្ថែមថា ហឹបដាក់សន្លឹកឆ្នោតនិងយកទៅរក្សាទុកនៅបន្ទប់សម្ងាត់រួចហើយទើបបង្កើតគណៈកម្មាការត្រូវពិនិត្យសន្លឹកឆ្នោតដោយសុក្រិត្យ..មានកម្លាភាព….បើប្រជាពលរដ្ឋបោះឆ្នោតអោយបុគ្គល”ក” គឺត្រូវតែដាក់បុគ្គល”ក” មិនអាចដាក់បុគ្គល”ខ”មកជុំនួសបាននោះទេ…. ៕ សណ្តោស