ភ្នំពេញ៖ ពិធីមង្គលការរវាងកូនកំលោះ ក្រមុំដែលពិការភ្នែកទាំងសងខាងដូចគ្នា ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នៅ ក្នុងមណ្ឌលកុមារកំព្រា ភ្នំពេញថ្មី ជាប់គ្រួសារថ្មីផ្លូវហាណូយ និងបន្តមានពិធីជប់លៀងមួយធ្វើឡើង នៅភោជនីយដ្ឋានផ្ទះម៉ែក្មេក១ (ព្រែកលាប)នៅថ្ងៃដដែល ក្រោមវត្តមានមន្ត្រីថ្នាក់ដឹកនាំ និងសិល្បករជាច្រើនរូបចូលរួម ។
តារាសម្តែង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ជួយសង្គមបានធ្វើការអំពាវនាវដល់សិល្បករឲ្យចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ កូនប្រុស ស៊ីន ថន និងកូនស្រីហេង លក្ខិណាដែលពិការភ្នែកទាំងពីរ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ នៃទឹកចិត្តដ៍ល្អប្រពៃណីរបស់សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។
អ្នកនាងចន ច័ន្ទលក្ខិណាបានបញ្ជាក់ថា ការចូលរួមពិធីរៀបអាពាហ៍ពិពាហ៍កូនកំលោះ ក្រមុំពិការភ្នែកនេះ គឺដើម្បីផ្តល់កម្លាំចិត្តដល់ពួកគាត់ជាជនពិកា។ អ្នកនាងបន្តថា ពួកគាត់នឹងរៀបការសែនដូនតាឲ្យដឹងឮនៅថ្ងៃទី០៧ ខែកុម្ភៈនេះនៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ជាប់គ្រួសារថ្មីផ្លូវហាណូយ។ អ្នកនាងបន្តថា នៅល្ងាចម៉ោង៦ ថ្ងៃដដែលនេះ នឹងមានពិធីជប់លៀងមួយធ្វើឡើងនៅភោជនីយដ្ឋានផ្ទះម៉ែក្មេក១ (ព្រែកលាប) ដោយមានជនពិការភ្នែកចូលរួមជាភ្ញៀវ៦០នាក់ រួមទាំងភ្ញៀវកិត្តិយស និងសប្បុរសជនជាច្រើន។
យោងតាមតួលេខដែលទទួលបានពីសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ជាក់ថា សិល្បករដែល នឹងមានវត្តមានក្នុងកម្មវិធីមង្គលការនៅល្ងាចនេះ រួមមានកញ្ញាសួស វីសា អ្នកនាងទូច ស្រីល័ក្ខ លោក យ៉ែម សំអូន កញ្ញា អាលីហ្សា កញ្ញាលី ច័ន្ទសីហា កញ្ញា អ៊ឹង និមល កញ្ញា សុផា លីនដា លោក លី សុខជុន លោក វិជ្ជបុត្រ កញ្ញា ស៊ូ ដាណេ លោក អ៊ាម វណ្ណី លោក មូ សុវណ្ណគីរី អ្នកនាង សឿ សុធារ៉ា កញ្ញាចាន់ ស្រីនាថ កញ្ញា ចាន់ ស្រីណារ លោកលាងឧត្តមកញ្ញាពីង រ៉ូហ្សា លោកអ៊ឹម ជីវាកញ្ញា រតនះ ពិសី កញ្ញាពេជ្រ អាវីសា លោកសៅ ឧត្តម លោក មាស មុន្នីរាជ កញ្ញា ទឹម រដ្ឋា កញ្ញា ទឹម វត្តី អ្នកនាង សារ៉ាយ សក្កណា កញ្ញា សុវត្ថិ ឌីធារីកា កញ្ញានៅ សូនីតា កញ្ញា ម៉ាកសែន សូនីតា លោក លី ដេវីត កញ្ញា No More កញ្ញាគង់ វិច្ឆិកា លោក ម៉េង លាង លោក អាឡាស្កូ លោក គុន រៀមរតនៈ លោក វ៉េត រដ្ឋា លោក អេឡិច ហ្សូរ៉ា និងសិល្បករជាច្រើនរូបទៀត៕ វឌ្ឍនា