ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស សន្យាឧបត្ថម្ភប្រចាំខែ១មុឺនដុល្លារជួនសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធ យុវជនកម្ពុជា ដើម្បី បន្តសកម្មភាពមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិ វង្ស អភិបាល រាជធានី ភ្នំពេញ បាន បញ្ជាក់ថា៖ រដ្ឋបាល រាជធានី សន្យាជួយ ឧបត្ថម្ភ ដល់ សកម្មភាព មនុស្សធម៌ របស់ សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា ក្នុង មួយខែ ១ ម៉ឺន ដុល្លារ ដើម្បី អោយ ក្រុមគ្រូពេទ្យ បន្តសកម្មភាព របស់ខ្លួន ស្រប ពេលដែល សកម្មភាព មនុស្សធម៌ របស់ សម្ព័ន្ធ គ្រូពេទ្យ សហ ភាព សហព័ន្ធ យុវជន កម្ពុជា នេះ ទទួលបាន ការពេញចិត្ត និង ការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ ប្រជាពលរដ្ឋ ។

លោក ប៉ា សុជាតិវង្ស បានសន្យា ជួយឧបត្ថម្ភ ដល់សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា បែបនេះ ខណៈលោក ទទួលជួប សម្ដែងការគួរសម ជាមួយ សម្ព័ន្ធ គ្រូពេទ្យ នៅរាជធានី ភ្នំពេញ នារសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ ២០១៧ ។

លោក ហេង សុខ គង់ ប្រធាន សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា បានបញ្ជាក់ថា ៖ សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា បានធ្វើ ការងារ មនុស្ស ធម៌ ក្នុង ការជួយ ព្យាបាល ជំងឺ ទូទៅ ជូន មនុស្ស ចាស់ ក្មេង គ្រប់ វ័យ ដោយ ឥតគិតថ្លៃ បាន ចំនួន ២៦ លើក រួចមកហើយ ហើយ សកម្មភាព នេះ ធ្វើឡើង ដោយ មិន ប្រកាន់ និន្នាការ នយោបាយ ពូជសាសន៍ ពណ៌ សម្បុរ អ្វី ឡើយ ពោលគឺ បើ ពួកគាត់ មក ទទួល ការពិនិត្យ និង ព្យា ល បាល គឺ ក្រុមគ្រូពេទ្យ យើង ទទួល ទាំងអស់ ដោយ ពេល ខ្លះ តាម គម្រោង ត្រឹមតែ ៣០០០ នាក់ ក្នុង មួយថ្ងៃ មាន ប្រជាពលរដ្ឋ របស់ យើង មក ទទួល ការពិនិត្យ និង ព្យា ល បាល រហូតដល់ ៥ ទៅ ៦០០០ នាក់ ក៏មានដែរ ប៉ុន្តែ ក្រុមគ្រូពេទ្យ របស់ យើង នៅតែ ពិនិត្យ និង ព្យា ល បាល ជូន ពួកគាត់ អោយបាន គ្រប់គ្នា ។

លោក ហេង សុខ គង់ បានបន្ដថា៖ សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា មិនមែន ពិនិត្យ និង ព្យា ល បាល ជូន ប្រជាពលរដ្ឋ សម្រាប ជម្ងឺ ស្រាលៗ ប៉ុណ្ណោះ ទេ សូម្បីតែ ជម្ងឺ ត្រូវ វះកាត់ ក៏ យើង ជួយ ពួកគាត់ ផងដែរ ដោយ ត្រូវបញ្ជូន ពួកគាត់ មក មន្ទីរពេទ្យ ធំៗ របស់ រដ្ឋ និង បាន ជួប ឧបត្ថម ជូន ពួកគាត់ ទាំង ថវិការ និង សម្ភារៈ ថែមទៀត ហើយ សកម្មភាព កន្លង មកនេះ ពិតជា ទទួលបាន ការពេញចិត្ត និង ការគាំទ្រ យ៉ាងខ្លាំង ក្លា ពី សំណាក់ ប្រជាពលរដ្ឋ មិន ថា នៅក្នុង រាជធានី និង នៅតាម បណ្តាល ខេត្ត នានា នោះឡើយ ។

លោកបន្តថា ៖ បច្ចុប្បន្នសម្ព័ន្ធ គ្រូពេទ្យ មាន សមាជិក ចំនួន ២៩៧៨ នាក់ ដោយមាន គ្រូពេទ្យ បានបញ្ចប់ ការ សិក្សា ពី បរទេស ជាច្រើន នាក់បានស្មគ្រ័ចិត្ត ចូលរួម ក្នុង ការងារ មនុស្សធម៌ នេះ ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ លោកនៅតែបន្ដជួយឧបត្ថម្ភ ប្រចាំខែជាថវិកា ១មុឺនដុល្លារ ដើម្បី អោយ ក្រុមគ្រូពេទ្យ បន្តសកម្មភាព របស់ខ្លួន ស្រប ពេលដែល សកម្មភាព មនុស្សធម៌ របស់ សម្ព័ន្ធ គ្រូពេទ្យ សហ ភាព សហព័ន្ធ យុវជន កម្ពុជា នេះ ទទួលបាន ការពេញចិត្ដ ។ ប៉ុន្តែទោះបី ជា យ៉ាងណាក្តី លោក ក៏បាន រំលឹក ផងដែរថា សម្រាប់ សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា ពិត ជាមាន សកម្មភាព ល្អ ទទួលបាន ការគាំទ្រ ពី ប្រជាពល រដ្ឋ ពិតមែន ហើយ តែ យើង ក៏ត្រូវ តែ មើល វិស័យ សុខាភិបាល របស់ រដ្ឋ ផងដែរ កុំ បោល ចោល វិស័យ សុខាភិបាល របស់ រដ្ឋ នេះ ។

លោក ទទួលស្គាល់ថា ៖ វិស័យ សុខាភិបាល របស់ រដ្ឋ គឺ ពិត ជាមាន ចន្លោះប្រហោង នាំអោយ មានការ ថ្នាំងថ្នាក់ ពី ប្រជាពលរដ្ឋ រហូតដល់ ប្រជាពលរដ្ឋ មួយចំនួន លែងមាន ការជឿទុកចិត្ត ។ ដូច្នេះ ទេ លោក ស្នើអោយ សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជា របស់ យើង ចូលរួម ជួយ ដល់ ពេទ្យ ថ្នាក់ក្រោម ជាតិ ដើម្បីអោយ ការ សេវា ជូន ប្រជាពលរដ្ឋ នៅ ថ្នាក់ ក្រោយ ជាតិ បានល្អ ប្រសើរ ជាង មុន និង ទទួលបាន ការគាំទ្រ ពី ប្រជាពលរដ្ឋ ។

លោកប៉ា សុជាតិ វង្ស បានបន្ដថា ៖ រដ្ឋបាល រាជធានី មិនបាន ចូលរួម សកម្មភាព ផ្ទាល់ ជាមួយ សម្ព័ន្ធ គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន កម្ពុជាទេតែយើង អាចជួយ ឧបត្ថម្ភ ជាស្មារតីសម្ភារៈថវិកា ដើម្បីជួយទ្រទ្រង់ដល់សកម្ម ភាព នេះ ហើយ រដ្ឋបាល រាជធានី នឹង ស្វែងរក នូវ ជំនួយ សម្ភារៈ និង បច្ចេកទេស បន្ថែមទៀត ដើម្បីអោយ ក្រុមគ្រូពេទ្យ បន្តសកម្មភាពរបស់ខ្លួនកាន់តែល្អថែមទៀត ៕ សំរិត

image1 image2 image3


ចែករំលែក៖