ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចង់ពង្រីកឃ្លាំងអាវុធបរមាណូថែមទៀត

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសថា ចង់ធានាដល់ឃ្លាំងអាវុធបរមាណូរបស់ អាមេរិកត្រូវតែពេញ។ ជាមួយគ្នានោះលោក បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានការហួសសម័យពីថាមពលបរមាណូ។

ការប្រកាសខាងលើរបស់លោក ត្រាំ នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានរ៉យទ័រ ហើយនេះជាការវិភាគដំបូង របស់លោកត្រាំស្តីពីឃ្លាំងអាវុធបរមាណូ របស់អាមេរិកចាប់តាំងពីឡើងកាន់តំណែង ប្រធានាធិបតីមួយខែកន្លងមក។

ប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា លោក ចង់មើលឃើញពិភពលោកគ្មានបរមាណូ ប៉ុន្តែលោកព្រួយបារម្ភពីភាពហួសសម័យសកម្មវិធីបរមាណូរបស់អាមេរិក។ តាម អង្គការប្រឆាំងអាវុធបរមាណូបានឲ្យដឹងថា បច្ចុប្បន្នអាមេរិកមានក្បាលគ្រាប់បរមាណូរហូតដល់ទៅ៦.៩៧០ ចំណែករុស្ស៊ី មានរហូតដល់ទៅ៧.៣០០គ្រាប់។

នៅក្នុងបទសម្ភាសន៍លោកត្រាំបាន ចាត់ទុកសន្ធិសញ្ញាកាត់បន្ថយអាវុធបរមាណូគឺជាកិច្ចព្រមព្រៀងតែម្ខាងប៉ុណ្ណោះ។ កន្លងមកនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក ពូទីន កាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ លោក ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងខាងលើអាក្រក់ សម្រាប់អាមេរិកតែមានផលប្រយោជន៍ សម្រាប់រុស្ស៊ី។ ចំណុចទាំងនោះហើយ ទើបលោកត្រាំមានគម្រោងអភិវឌ្ឍកម្មវិធីអាវុធបរមាណូរបស់អាមេរិក។

កិច្ចព្រមព្រៀងកាត់បន្ថយអាវុធបរមាណូ START បានកំណត់ថា ដល់ខែកុម្ភៈ ឆ្នាំ ២០១៧ ប្រទេសទាំងពីរនឹងត្រូវកាត់បន្ថយ ចំនួនក្បាលគ្រាប់ឲ្យនៅសល់ត្រឹម១.៥៥០គ្រាប់ប៉ុណ្ណោះគឺជាចំនួនទាបបំផុតក្នុងរយៈពេលមួយទសនវត្សកន្លងមក។

ការពង្រឹងកម្មវិធីបរមាណូរបស់លោក ត្រាំ ក្នុងពេលដែលអាមេរិកយល់ឃើញថា កំពុងតែចាញ់ប្រៀបទៅលើកម្លាំងអាវុធ របស់រុស្ស៊ីទាំងនោះអាចគំរាមកំហែងដល់ មហាអំណាចទីមួយរបស់អាមេរិក។ អាមេរិកចាំបាច់ត្រូវតែមានអាវុធទំនើបៗមាន សមត្ថភាពខ្ពស់ច្រើនជាងប្រទេសដទៃទៀត លើពិភពលោក។

កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការការពារជាតិថា ប្រទេសរុស្ស៊ីនា ពេលបច្ចុប្បន្នខ្លាំងជាងសត្រូវដែលប៉ុនប៉ងឈ្លានពាន។

ទន្ទឹមនឹងនោះលោក ពូទីន បញ្ជាក់ថា កម្លាំងទាហានមិនត្រូវធ្វេសប្រហែសមើលស្រាលសត្រូវឡើយ។ យើងមកទីនេះដើម្បី ធ្វើការ ហើយបើមានការធ្វេសប្រហែសតែ បន្តិចនឹងធ្វើឲ្យកម្លាំងទាហានដ៏ខ្លាំងក្លានេះបែរទៅជាទន់ខ្សោយភ្លាមមួយរំពេច។

ការបណ្តុះបណ្តាលហ្វឹកហាតយោធា កន្លងមកទាហានរុស្ស៊ីត្រូវធ្វើឡើងភ្លាមៗដោយមិនបានព្រាងទុកទាំងនោះគឺជា ចំណុចខ្លាំងរបស់ទាហានដែលអាចធ្វើ សង្គ្រាមទប់ទល់ការវាយប្រហារនិងវាយ បកវិញទាន់ពេលវេលា។

លោក ពូទីន បញ្ជាក់ផងដែរថា ភារកិច្ចចាំបាច់របស់កម្លាំងទាហានរុស្ស៊ីនោះគឺនៅ ក្នុងឆ្នាំ២០១៧ ត្រូវតែធ្វើឲ្យទំនើបកម្មផ្នែកយោធា ពិសេសគឺតាមដានរាល់សកម្មភាពក៏ដូចជាការអភិវឌ្ឍទិញសព្វាវុធទំនើបៗជាច្រើនមកបំពាក់ដល់កម្លាំងទាហាន។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei shoigu បានបញ្ជាក់ថា ដំណើរការបំពាក់អាវុធដល់កម្លាំងទាហានជើងទឹកជើង គោកនិងជើងអាកាសសម្រេចបាន៦០ភាគ រយនៅក្នុងឆ្នាំ២០១៧ខាងមុខ។ កម្លាំង ទាហានអាកាសរុស្ស៊ីនឹងទទួលបានយន្តហោះចម្បាំងបន្ថែម៩០០គ្រឿងទៀតក្នុង នោះក៏មានឧទ្ធម្ភាគចក្រផងដែរ ក្នុងរយៈពេលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០។

បើទោះបីជាលោកត្រាំខិតខំអភិវឌ្ឍកម្មវិធីបរមាណូឲ្យកាន់តែទំនើបឬក៏មាន សង្គ្រាមបរមាណូកើតឡើងលោក ត្រាំ ក៏ មិនអាចប្រើប្រាស់បរមាណូបានដោយខ្លួនឯងដូចជាប្រធានាធិបតីមុនៗ ដោយសារ តែសភាអាមេរិកបានចេញច្បាប់ខ្លាចលោក ត្រាំ ឆេវឆាវប្រើប្រាស់បរមាណូផ្តេសផ្តាស។

នៅពេលដែលលោក ត្រាំ កាន់កាប់វ៉ាលិសបរមាណូដែលជាកុងតាក់អាចបញ្ជាការវាយប្រហារបរមាណូបានគ្រប់ពេល វេលាគ្រប់ទីកន្លែងគឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកនយោបាយអាមេរិក។ ទាំងនោះហើយបានជំរុញឲ្យសភាអាមេរិកចេញច្បាប់កាត់បន្ថយការប្រើប្រាស់បរមា ណូដើម្បីបញ្ចៀសសង្គ្រាមបរមាណូដែលអាចកើតឡើងជាយថាហេតុជាមួយប្រទេស មហាអំណាចបរមាណូដូចគ្នា ។

នៅក្នុងគម្រោងច្បាប់នោះលោក ត្រាំ មិនអាចប្រើប្រាស់បរមាណូវាយប្រហារ ដោយខ្លួនឯងឡើយគឺត្រូវតែទទួលបានការ អនុញ្ញាតពីសភាជាមុនទើបអាចវាយ ប្រហារបាន។ ចំណុចទាំងនោះអាចជួយ កាត់បន្ថយក្តីបារម្ភនិងជាការចងដៃលោកត្រាំ កុំឲ្យចុចកុងតាក់បញ្ជាបរមាណូតែម្នាក់ឯង។

តំណាងរាស្ត្រសហរដ្ឋអាមេរិកមួយរូបមកពីគណបក្សប្រជាធិបតេយ្យលោក Edward Markey បានបញ្ជាក់ថា នៅពេលនេះ លោក ដូណាល់ ត្រាំ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូជាលើកដំបូងរបស់លោក ដូចអ្វីដែលលោក ត្រាំ បានប្រកាសពេល ឃោសនាបោះឆ្នោត។ លោក ត្រាំ ធ្លាប់ បានលើកឡើងថា លោកអាចនឹងប្រើ ប្រាស់បរមាណូក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។

នៅពេលដែលលោកឡើងកាន់តំណែង បានប៉ុន្មានថ្ងៃប៉ុណ្ណោះលោកបានចុះហត្ថ លេខាលុបចោលស្នាដៃរបស់លោក អូបាម៉ា ក្នុងនោះមានកម្មវិធីសុខាភិបាល និងចុះ ហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP។ មិនត្រឹម តែប៉ុណ្ណោះលោក ត្រាំ ក៏បានប្រកាសថា នឹងចុះហត្ថលេខាលើច្បាប់កាត់បន្ថយជនភៀសខ្លួនចូលទឹកដីអាមេរិក។ ចំណុចទាំង នោះបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលលោកត្រាំនិយាយគឺលោកត្រូវតែធ្វើ ដូច្នេះការប្រើប្រាស់បរមាណូក៏អាចនឹងកើតឡើង ផងដែរប្រសិនបើគ្មានការទប់ស្កាត់ទេនោះ។

នៅពេលនេះការទប់ស្កាត់លោក ត្រាំ កុំឲ្យប្រើប្រាស់បរមាណូបានមានតែសភាប៉ុណ្ណោះ បើសភាមិនអាចចេញច្បាប់រារាំង ទេនោះលោក ត្រាំ នឹងប្រើប្រាស់បរមាណូដូចអ្វីដែលលោកបានប្រកាស៕ ម៉េវ សាធី

Donald-Trump-657418


ចែករំលែក៖