កម្លាំងទាហានអីុរ៉ាក់បន្តដណ្តើមបាន ជ័យជម្នះទៅលើក្រុមភេរវកម្ម IS ដណ្តើមបានអាកាសយានដ្ឋានម៉ូស៊ុលមកគ្រប់គ្រង វិញក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមក។
សារព័ត៌មាន Al Soumeriyah News បានផ្សាយថា កម្លាំងទាហានអីុរ៉ាក់បានបើកការវាយប្រហារដណ្តើមបានទីតាំងយុទ្ធសាស្រមកវិញពីក្រុម IS ក្រោយបណ្តេញក្រុមនេះចេញពីអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ូស៊ុល។ ក្រុម IS រងការខូចខាតយ៉ាង ច្រើនទាំងកម្លាំងទាហាននិងអាវុធក្រោយប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយទាហានរដ្ឋា ភិបាល។
សារព័ត៌មាន Sputnik ដកស្រង់ប្រភពព័ត៌មានពីសន្តិសុខអីុរ៉ាក់បានឲ្យដឹងថា កម្លាំងប្រតិកម្មរហ័សបានវាយប្រហារ ដណ្តើមបានទីក្រុងមូ៉ស៊ុលមកគ្រប់គ្រង ទាំងស្រុងនៅថ្ងៃទី២៣ ខែកុម្ភៈ។ ការវាយប្រហារនោះមិនត្រឹមតែយកព្រលានយន្តហោះដែលបោះបង់ចោលប៉ុណ្ណោះគឺមានទាំងអតីតមូលដ្ឋានយោធាមួយដែលស្ថិត នៅជាប់គ្នានោះទៀត។ ការគ្រប់គ្រងរបស់ទ័ពអុីរ៉ាក់នឹងបើកផ្លូវដល់ពួកគេក្នុងប្រតិបត្តិ ការវាយលុកបន្ថែមទៀតទៅលើតំបន់នានា ដែលស្ថិតនៅជុំវិញភាគខាងត្បូងជាប់ច្រាំង ទន្លេ Tigre ។ ទន្លេដែលកាត់ក្រុងម៉ូស៊ុលជាពីរផ្នែក។
កងទ័ពអីុរ៉ាក់បានវាយដណ្តើមយកបាន ប៉ុស្តិ៍ត្រួតពិនិត្យដ៏សំខាន់មួយនៅលើដងផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុងបាដាដទៅក្រុងម៉ូស៊ុលក៏ព្រមទាំងភូមិមួយដែលស្ថិតនៅក្បែរព្រលានយន្តហោះភាគខាងត្បូងទីក្រុង ម៉ូស៊ុល។
រីឯក្បួនរថយន្តកងទ័ពអាមេរិកវិញនៅថ្ងៃពុធកន្លងទៅបានបើកតម្រង់ទៅកាន់ តំបន់នោះដែរ។ នេះបើយោងតាមការអះអាងរបស់អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។ ការវាយរុលទៅមុខជាលំដាប់របស់កងទ័ពអុីរ៉ាក់និងសម្ពន្ធមិត្តក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានអនុញ្ញាតឲ្យប្រជាជនស៊ីវិលអ៊ីរ៉ាក់ជាច្រើន រយនាក់អាចរត់ភៀសខ្លួនចេញពីភូមិនានាដែលកងទ័ពអុីរ៉ាក់បានវាយដណ្តើមបាន ពីពួកជីហាដ។ ចំណែកប្រជាជនភៀស ខ្លួនប្រមាណជា៤៨០នាក់ត្រូវបានកងទ័ព ដឹកបញ្ជូនទៅកាន់តំបន់រំដោះនានានៅ ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ដែរ។
កងទ័ពអុីរ៉ាក់ជាបន្ទាប់មកទៀតនឹងត្រូវធ្វើប្រតិបត្តិការប្រឈមមុខជាមួយពួក ប្រដាប់អាវុធជីហាដដែលលាក់ខ្លួននៅ តាមកូនផ្លូវតូចៗក្នុងទីក្រុងចំណាស់ម៉ូ ស៊ុលនៅលើច្រាំងខាងលិច។ បើយោង តាមអ្នកទទួលខុសត្រូវផ្នែកស៊ើបការណ៍ របស់អាមេរិកមួយរូបបានឲ្យដឹងថា ពួកជី ហាដប្រដាប់អាវុធមាននៅសេសសល់តែប្រមាណ២.០០០នាក់ប៉ុណ្ណោះនៅក្នុងតំបន់ នោះ។ ពួកជីហាដដែលនៅមុនការវាយ លុកលើកតំបូងនៅថ្ងៃទី១៧តុលាមានគ្នាប្រមាណពី៥.០០០នាក់ទៅ៧.០០០ នាក់៕ ម៉ែវ សាធី