ព័ត៌មានទាន់ហេតុការណ៍៖

យ៉ែម សំអូន ប្រតិកម្មតមរឿងបបួលតារាប្រុសឡើងសណ្ឋាគារ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងជាប្រធានក្រុម Dara Entertainment លោក យ៉ែម សំអូន បានបញ្ចេញប្រតិកម្មខឹងសម្បាខ្លាំងជាមួយនឹងព័ត៌មានបបួលតារាប្រុសម្នាក់ឡើងសណ្ឋាគារ។

ដំណឹងផ្ទុះសារថ្មីរឿងស្នេហ៍ភេទដូចគ្នានេះ បានធ្វើឲ្យលោកចេញមុខបកស្រាយតាមរយៈការ Live វីដេអូមួយ ដោយចេញមុខបដិសេធមិនទទួលស្គាល់ដំណឹងនេះ និងស្នើឲ្យអ្នកគាំទ្រលោកជួយរកយុត្តិធម៌ ។

ប្រតិកម្មនេះត្រូវបានធ្វើឡើងក្រោយពីតារាសម្តែង ណារ៉ា បានទម្លាយអំពីសាររបស់គណនីហ្វេសប៊ុកមួយឈ្មោះ Yem Somorn បានបបួលលោកឡើងសណ្ឋាគារ ។

ការទម្លាយសារនេះបានធ្វើឲ្យលោក យ៉ែម សំអូន ក្តៅស្លឹកត្រចៀកមិនតិចទេ ព្រោះតែលោកគិតថា វាប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរលោកខ្លាំង គ្រាដែលកន្លងមក លោកប្រកាសជាច្រើនលើកច្រើនសារហើយថា ហ្វេសប៊ុកនោះគឺជាហ្វេសប៊ុកក្លែងក្លាយ។ ក្រៅពីនេះ លោកបានផ្ញើសារព្រមានធ្ងន់ៗទៅតារាសម្តែង ណារ៉ា និង ស្នើឲ្យតារាសម្តែងរូបនេះចេញមុខសុំទោសលោកជាសាធារណៈ។ លោកបានចាត់ទុកអ្នកដែលព្យាយាមក្លែងបន្លំគណនីយដោយដាក់ឈ្មោះលោក ថា មានចេតនាបំផ្លាញកិត្តិយសជាច្រើនលើកច្រើនសារ ហើយការទម្លាយរបស់តារាសម្តែង ណារ៉ា ក៏ដោយសារតែចង់បានភាពល្បីល្បាញប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្រោយពីចេញវីដេអូ និងផ្ញើសារព្រមានមិនបានប៉ុន្មានម៉ោងផង គេក៏បានឃើញតារាសម្តែង ណារ៉ា បានសុំទោសលោក យ៉ែម សំអូន ជាសាធារណៈ និងស្នើឲ្យទស្សនិកជនកុំមានការយល់ច្រឡំចំពោះព័ត៌មានមួយនេះ ៕ វឌ្ឍនា

ae (1) ae (5)

 


ចែករំលែក៖