ព័ត៌មានទាន់ហេតុការណ៍៖

លោកឌី រ័ត្ឋខេមរុណ នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ១៥គ្រួសារ និងកង់១១កង់ សម្រាប់សិស្សពូកែ១១នាក់

ចែករំលែក៖

ភ្នំពេញះ នៅវេលាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៧ អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋក្រីក្រ ១៥គ្រួសារ រស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង ផ្តល់កង់ចំនួន១១កង់ ជូនក្មួយៗជា យុវជនកាកបាទក្រហម និង ជាសិស្សរៀនពូកែឋិតក្នុងជីវភាពក្រីក្រ ប្រចាំវិទ្យាល័យចាក់អង្រែក្រោម១១នាក់។

អំណោយចែកជូនពលរដ្ឋ១៥គ្រួសាររួមមាន : អង្ករ១ប៉ាវ ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ឃីត១ឈុត ( មុង ភួយ ក្រមា ) និង ថវិការ៣ម៉ឺនរៀលផងដែរ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ថ្វីត្បិតតែអំណោយដែលបានចែកជូននៅពេលនេះវាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះទុក្ខលំបាករបស់បងប្អូនមួយកម្រិតផងដែរ ។ លោកប្រធានអនុសាខាបន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាអោយបានដើម្បីបន្តជីវិតរស់ទៅមុខទៀត និង ដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ។

ក្នុងនោះ លោកប្រធានអនុសាខាក៏បានថ្លែងអំណរអគុណទៅកាន់ក្មួយៗ កាកកបាទក្រហមទាំង១១នាក់ និង ជាសិស្សឆ្នើមប្រចាំវិទ្យាល័យចាក់អង្រែក្រោម ដែលតែងតែចូលរួមគ្រប់សកម្មភាពជាច្រើនជាមួយ អនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ មិនថា ជាកិច្ចការងារមនុស្សធម៌ ឬការងារទូទៅរបស់សង្គមជាតិ ។ បន្ថែមពីនោះ លោកបានស្នើរអោយក្មួយប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ចក់យកទាំងចំណេះដឹង ចំណេះធ្វើមកដាក់ក្នុងខ្លួនអោយបានច្រើន ព្រោះនៅលើលោកនេះ ក្នុងខ្លួនមនុស្សម្នាក់ៗ គ្មានអ្វីអស្ចារ្យក្រៅពីចំណេះវិជ្ជានោះឡើយ ម្យ៉ាងមួយទៀត ក្មួយៗទាំងអស់ គឺជាសសរទ្រូងប្រទេសជាតិ ជាអ្នកមើលថែប្រទេសជាតិ អោយរីកលូតលាស់កាន់តែខ្លាំងទៅថ្ងៃមុខ នាពេលបច្ចុប្បន្ន ។ លើសពីនេះ លោកប្រធានអនុសាខា បានអំពាវនាវ អោយក្មួយៗត្រូវជៀសឆ្ងាយពីគ្រេឿងញៀន និង ក្រុមសង្គមងងឹតផងដែរ ។ សូមបញ្ជាក់ថា ក្មេងៗដែលទទួលអំណោយកង់នៅពេលនេះ សុទ្ធតែជាសិស្សដែលជួបជីវភាពក្រីក្រ ខ្វះខាតយានជំនិះក្នុងការធ្វើដំណើរពីផ្ទះមកសាលា ប៉ុន្តែពួកគេសុទ្ធតែជាសិស្សជាប់ចំណាត់ថ្នាក់ល្អ ក្នុងថ្នាក់រៀន ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ ផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ១៥គ្រួសារផងដែរ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែទឹកចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និង ជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ៕ តាឡឹម

re (1) re (2) re (3) re (4)


ចែករំលែក៖