ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំមួយគ្រឿងបុកម៉ូតូ២គ្រឿងឆេះខូចទាំងស្រុង និងរងរបួសមនុស្ស២នាក់ នៅ​ផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧ វេលាម៉ោង២០និង៤០ នាទី មានគ្រោះថ្នាក់ចរាចរណ៍១កើតឡេីង នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ168-169 ស្ថិតក្នុងភូមិតាពៅ ឃុំជេីងគោ ស្រុកព្រៃនប់ រវាងរថយន្ត០១គ្រឿងម៉ាក serLing ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 3A 7884 ទិសដៅ ភ្នំពេញ-ព្រះសីហនុ មកដល់ចំណុចខាងលេី បានប៉ះម៉ូតូ២គ្រឿិង បើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យឆេះម៉ូតូ២គ្រឿងខូចខាតទាំងស្រុង ១ ម៉ាកហុងដាសេ១២៥,២ម៉ាកវ៉េវ ពណ៌ក្រហម ។ ក្រោយកើតហេតុ អ្នកបេីករថយន្តបានរត់គេចខ្លួន ។

គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យអ្នកបេីកបរម៉ូតូ២នាក់រងរបួសមធ្យម ១,ឈ្មោះ ឃឹម សុឃីម ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅស្រុកស្អាង ខេត្តកណ្តាល និងទី២, ឈ្មោះម៉េង គឺមហួ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំដូចគ្នា ។

បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅពេទ្យឯកជនផូ ផាន់នីវាលរេញ រីឯមធ្យោបាយ ទាំង៣គ្រឿងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖