នៅក្នុងសុន្ទរកថាដ៏សំខាន់មួយ លោក ស្រីអ៊ុង សានស៊ូជីបានបញ្ជាក់ថា លោកស្រី នឹងចុះចេញពីតំណែងប្រសិនបើពលរដ្ឋ មីយ៉ាន់ម៉ា មិនពេញចិត្តនឹងការដឹកនាំ របស់រដ្ឋាភិបាលបច្ចុប្បន្នដែលកើតចេញពីគណបក្សរបស់លោកស្រី។
កាលពីមួយឆ្នាំមុន គណបក្សសម្ពន្ធមិត្តដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ស្រី អ៊ុង សានស៊ូជី បានឡើងកាន់អំណាច ដឹកនាំមីយ៉ាន់ម៉ា ដោយ ទទួលបានជ័យ ជម្នះនៅក្នុងការបោះឆ្នោត បញ្ចប ការកាន់ អំណាចពីកម្លាំងយោធាអស់ជាង កន្លះ សតវត្សកន្លងមក។
ការប្រកាសខាងលើរបស់លោកស្រី ស៊ូជីកើតឡើងក្រោយពេលដែល រដ្ឋាភិបាលមានការកែទម្រង់ជាទ្រងើទ្រាយធំ ប៉ុន្តែពល រដ្ឋមីយ៉ាន់ម៉ា នៅតែចាត់ទុកថាការដឹកនាំប្រទេសជាតិរបស់គណបក្ស សម្ពន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យ មិនទាន់ឈានដល់ ដំណាក់កាលដែលពលរដ្ឋចង់បាននោះ ទេ។
កំណើនសេដ្ឋកិច្ច គឺបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋក្រីក្រនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ។ចំណែកក្រុមជនជាតិភាគតិចកំពុងតែស្វែងរកការ គ្រប់គ្រង ដោយស្វយ័ត ។
លោកស្រី អ៊ុង សានស៊ូជី បានប្រកាស ថា«ប្រសិនបើពលរដ្ឋទាំងអស់យល់ឃើញថា ខ្ញុំមិនទាន់ល្អគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិនោះ ហើយបើមានបុគ្គលណា មួយ ឬស្ថាប័នណាមួយធ្វើបានល្អជាងយើងខ្ញុំនឹងលាលែងចេញពីតំណែង ទុកឲ្យ អ្នកនោះធ្វើវិញ»។
ពាក់ព័ន្ធនឹងស្ថានភាព សន្តិសុខនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា កន្លងមកមានអំពើហិង្សាជាច្រើនកើតឡើង នៅ តំបន់ជនជាតិភាគតិចរ៉ូហុីនយ៉ា ធ្វើឲ្យក្រុមជនជាតិកាន់សាសនាអ៊ិស្លាម នៅក្នុង ប្រទេសនេះបានរត់ភៀសខ្លួនចូល ទៅ កាន់ប្រទេសជិតខាង ក្នុងនោះមានប្រទេស ចិនផងដែរ។
កន្លងមកថ្មីៗ តាមការសន្និដ្ឋានរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស ដែលទើបចេញផ្សាយ របាយការណ៍របស់ខ្លួនថា មានការរំលោភធ្វើឃាតកុមារចាប់ជំរិត … ទង្វើរបស់ទាហានមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅ ភាគខាងជើងរដ្ឋអារ៉ាខាន មានទម្រង់ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ សម្រាប់ អង្គការសហប្រជាជាតិ យុទ្ធនាការរបស់ ពួកយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនា អ៊ិស្លាម កាលពីខែតុលាកន្លងទៅនៅតំបន់ព្រំដែនខាងជើងប្រទេស ទំនងជាបានធ្វើ ឲ្យមានមនុស្សស្លាប់អស់ជាច្រើនរយនាក់ ក្នុងរយៈពេលតែប្រមាណបួនខែ។ ឧត្តមស្នងការការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអាជ្ញាធរ បញ្ឈប់ជាបន្ទាន់ នយោបាយសាបព្រោះ អំពើឃោរឃៅនេះ។
ពលរដ្ឋប្រមាណ ៦៦.០០០នាក់ បានរត់គេចទៅបង់ក្លាដែសដែលនៅជិតខាង បន្ថែមពីលើជនជាតិរ៉ូហ៊ីងយ៉ាជាង២២.០០០នាក់ ដែលត្រូវភៀសខ្លួនក្នុងផ្ទៃប្រទេសមីយ៉ាន់ម៉ា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ របស់ទាហានមីយ៉ាន់ម៉ា។ អង្គការសហ ប្រជាជាតិ បានប្រមូលភស្តុតាង និងសក្ខី កម្ម របស់ជនជាតិរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ជាលក្ខណៈបុគ្គលបានជាង២០០នាក់ គិត ចាប់តាំងពីខែតុលាមក។ នេះបើតាមមេដឹកនាំបេសកកម្មនៅមីយ៉ាន់ម៉ានៃឧត្តមស្នងការអង្គការ សិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ លោកស្រី Linnea Arvidsson៕ ម៉ែវ សាធី