ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃនៅតែមើលឃើញថាការធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនគណបក្សប្រឆាំងនោះខុសលក្ខន្តិកៈ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និង លោក ឈឹម កាន អគ្គនាយករងរដ្ឋបាល ក្រសួងមហាផ្ទៃតំណាងក្រសួងមហាផ្ទៃ បានបង្ហាញពីកំហុសឆ្គងខុសច្បាប់ នៃ សមាជរបស់គណបក្សប្រឆាំងពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹក នាំថ្មីមិនស្របតាមលក្ខន្តិកៈរបស់គណ បក្សសង្គ្រោះជាតិ។

ថ្លែងនៅក្នុងសន្និសីទកាសែតដ៏សំខាន់ មួយ ដែលមានថិរវេលាប្រមាណ១ម៉ោង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៧ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួង មហាផ្ទៃគ្មានសិទ្ធិបញ្ជាឲ្យគណបក្សសង្គ្រោះ ជាតិធ្វើនេះធ្វើនោះទេ ក្រសួងមានភារកិច្ច តាមដានថា តើគណបក្សបានធ្វើតាមច្បាប់ លក្ខន្តិកៈ ឬអត់ ហើយក្រសួងមហាផ្ទៃក៏ គ្មានសិទ្ធិលូកលាន់ថា តើអ្នកណាជាប្រធាន និងអនុប្រធាននោះទេ សំខាន់ធ្វើតាមច្បាប់ លក្ខន្តិកៈរបស់គណបក្ស ដែលជាច្បាប់ កំពូលរបស់គណបក្សនោះដែរ។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដដែលបានថ្លែងទៀតថា ក្រសួងបាន ចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ យ៉ាងច្បាស់ថា សមាជវិសាមញ្ញ កាលពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដែលបាន ធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងស្របតាមលក្ខន្តិកៈរបស់គណ បក្សសង្រ្គោះជាតិ។ ប៉ុន្តែសមាជវិសាមញ្ញ ដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុ ប្រធានថ្មី ចំនួន៣រូប គឺបំពានទៅនឹងប្រការ ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះ ជាតិ ដែលជាច្បាប់កំពូលរបស់គណបក្ស នេះ។

លោកបញ្ជាក់ថា កំហុសនេះហើយដែល ជា ហេតុធ្វើឲ្យក្រសួងមហាផ្ទៃនៅតែរក្សា ជំហរមិនទទួលស្គាល់ប្រធាន អនុប្រធានថ្មី របស់គណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីសមាជ ជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សសង្គ្រោះ ជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែង ពីតំណែងប្រធានគណបក្សនោះត្រូវបាន ក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់ ដោយបញ្ជាក់ថា ជាសមាជផ្ទុយទៅនឹង លក្ខន្តិកៈប្រការ៤៧ តម្កល់ទុកនៅ ក្រសួងមហាផ្ទៃ។ ក្នុងសន្និសីទកាសែត នេះក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រសួង មិនលូកលាន់កិច្ចការផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិនោះទេ គណបក្សនេះអាច ជ្រើសរើសបុគ្គលណាធ្វើប្រធានក៏បានឲ្យតែ ធ្វើត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់បក្ស។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងជំនួបរវាង តំណាងក្រសួងមហាផ្ទៃ នឹងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលពិភាក្សាអំពី ករណីសមាជជ្រើសរើសក្បាលម៉ាស៊ីន គណបក្សប្រឆាំងខុសលក្ខន្តិកៈនោះបាន ប្រើពេលអស់ជាងមួយម៉ោងកន្លះ ។

ជាលទ្ធផលក្រសួងមហាផ្ទៃនៅតែរក្សាជំហរថា ការធ្វើសមាជជ្រើសរើសក្បាល ម៉ាស៊ីនគណបក្សប្រឆាំងនោះវាខុសលក្ខន្តិកៈ ច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបាន រៀបចំសមាជមួយ ដើម្បីជ្រើសរើសមេដឹក នាំថ្មីរបស់ខ្លួនបន្ទាប់ពី លោក សម រង្ស៊ី បាន លាលែងពីតំណែងប្រធានគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៧។ ក្រោយសមាជគណបក្សសង្គ្រោះ ជាតិបានជ្រើសតាំងលោក កឹម សុខា ជា ប្រធានគណបក្សជំនួសលោក សម រង្ស៊ី និងជ្រើសរើសអនុប្រធាន៣រូបទៀត។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង មហាផ្ទៃបានបញ្ជាក់យ៉ាងដូច្នេះថា៖

-ដើម្បីចៀសវាងការភ័ន្តច្រឡំ និងការ បកស្រាយខុសការពិត ក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណមតិជាតិ និង អន្តរជាតិឲ្យដឹងថា ជំនួបតំណាងក្រសួង មហាផ្ទៃ និងតំណាងរាស្រ្តគណបក្សសង្គ្រោះ ជាតិ គឺជាជំនួបបច្ចេកទេសទាក់ទងនឹង ការអនុវត្តច្បាប់ ពុំមែនជាជំនួបដើម្បីរកការ សម្របសម្រួលនយោបាយនោះទេ។

-សមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០១៧ ដែលបានធ្វើវិសោធនកម្ម ប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈ របស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើង ស្របតាមលក្ខន្តិកៈរបស់គណបក្ស សង្គ្រោះជាតិ។

-ប៉ុន្តែសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដែលបានសម្រេច ជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មី នៃគណបក្ស និងអនុប្រធានថ្មីចំនួន៣រូប គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈ របស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់ កំពូលរបស់គណបក្សនេះ។

លិខិតរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ ថា «ការធ្វើសមាជវិសាមញ្ញរបស់គណបក្ស សង្រ្គោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុ ប្រធានថ្មីទាំង៣រូបរបស់គណបក្សសង្គ្រោះ ជាតិគឺខុសទៅនឹងប្រការ៤៧ទាំងប្រការ ៤៧ចាស់ទាំងប្រការ៤៧ថ្មី នៃលក្ខន្តិកៈ របស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់ កំពូលរបស់គណបក្សនេះ»៕ ហេង សូរិយា

ae


ចែករំលែក៖