ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាប សុជាតិ ប្រធាននាយកដ្ឋានទីផ្សារជាតំណាងប្រៃណីយ៍ កម្ពុជាបានចុះមកសហការជាមួយសាខាប្រៃណីយ៍កម្ពុជាខេត្តប៉ៃលិនដើម្បីផ្សព្វផ្សាយសេវារថយន្តទំនើបដឹកអ្នកដំណើរ និងផ្ញើរបស់ផ្សេងៗតម្លៃសមរម្យ បានផ្សព្វផ្សាយដល់សិស្សានុសិស្ស២វិទ្យាល័យស្រុកសាលាក្រៅ និងវិទ្យាល័យហ៊ុនសែនក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៥ ខែ០៤ ឆ្នាំ២០១៧ ប្រៃណីយ៍កម្ពុជាមានលោកចាប សុជាតិ ប្រធាននាយកដ្ឋានទីផ្សារបានដឹកនាំក្រុមការងារចុះមកសហការជាមួយលោកស៊ីម សុខុម,តំណាងប្រៃណីយ័កម្ពុជាខេត្តប៉ៃលិន ព្រមទាំងសហការី បានចុះទៅបញ្ចប់ចំណេះដឹង និងការផ្សព្វផ្សាយអំពីប្រៃណីយ៍កម្ពុជានាពេលបច្ចុប្បន្ន ជូនដល់ប្អូនៗ សិស្សានុសិស្ស ខេត្តប៉ៃលិនចំនួន២ក្រុង, ស្រុក ទី១ វិទ្យាល័យហ៊ុន សែន ស្រុកសាលាក្រៅ មានលោក គឹម ឡេន ជានាយកវិទ្យាល័យស្រុកសាលាក្រៅ បានឲ្យប្អូនៗសិស្សានុសិស្សចំនួន២០០នាក់ មកស្ដាប់ការផ្សព្វផ្សាយសេវារថយន្តទំនើបដឹកអ្នកដំណើរ តម្លៃសមរម្យ ជាពិសេសមិនតម្លើងថ្លៃនាឱកាសពេលថ្ងៃបុណ្យ , ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងសាលាវិទ្យាល័យហ៊ុន សែន ស្រុកសាលាក្រៅមួយព្រឹក ។

ការផ្សព្វផ្សាយនេះ នៅថ្ងៃទី២៥ ខែ៤ ឆ្នាំ២០១៧ដដែល ល្ងាចផ្សព្វផ្សាយនៅវិទ្យាល័យហ៊ុន សែន ក្រុងប៉ៃលិន ដែលមានលោក ចាប សុជាតិ ប្រធាននាយកដ្ឋានទីផ្សារជាតំណាងប្រៃណីយ៍កម្ពុជា បានដឹកនាំក្រុមការងារ និងចុះសហការ ផ្សព្វផ្សាយនៅវិទ្យាល័យ ហ៊ុន សែន ក្រុងប៉ៃលិន ដើម្បីឲ្យសិស្សានុសិស្សស្ដាប់ចំណេះដឹង នាបច្ចុប្បន្នជូនដល់ប្អូនៗសិស្សានុសិស្ស ដែលមកចូលរួម ក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងប៉ៃលិន ដែលមានលោក លី សាន, ជានាយកវិទ្យាល័យ ព្រមទាំងប្អូនៗសិស្សានុសិស្ស ដែលមកចូលរួមក្នុងពិធីផ្សព្វផ្សាយនេះមានចំនួន១៥០នាក់ ។

បន្ទាប់មកលោក ចាប សុជាតិ តំណាងប្រៃណីយ៍កម្ពុជាបានធ្វើការបង្ហាញជូនដល់ប្អូនៗ សិស្សានុសិស្សដែលបានចូលរួមនាឱកាសក្នុងពិធីសេវាដឹកជញ្ជូនអ្នកធ្វើដំណើរ តម្លៃសមរម្យ ដែលប្រៃណីយ៍កម្ពុជាបំរើជូនដល់អតិថិជន ជាពិសេសសេវាបញ្ញើឆាប់រហ័ស EMS ជាបញ្ញើមានសុវត្ថិភាពទន់ហេតុការណ៍ បំផុតរហ័ស និងមានតម្លៃសមរម្យ ហើយឲ្យអតិថិជន អាចតាមដាន បញ្ញើរបស់ខ្លួន តាមរយៈស្មាតហ្វូនផ្ទាល់ខ្លួនក៏បានដែរ។

លោកបានបន្តទៀតថា ការផ្សព្វផ្សាយចំពោះសេវាផ្ទេរប្រាក់បានឆាប់រហ័សដែលឲ្យអតិថិជន អាចផ្ទេរប្រាក់ក្នុង និងក្រៅស្រុក ដូចជាប្រទេសថៃ, ឡាវ វៀតណាម, ម៉ាឡេស៊ី, បារាំង ហើយ ថ្លៃសេវា សមរម្យ មានសុវត្ថិភាពតាមទឹកប្រាក់, លើសពីនេះ ប្រៃណីយ៍កម្ពុជា ក៏បានបំរើ សេវាបញ្ញើភស្តុភារ(logisjC) ដូច្នេះលោកអ្នកអាចផ្ញើ ឥវ៉ាន់ ជូនដល់បងប្អូនសាច់ញាតិ បានទូទាំង២៥ខេត្ត, ក្រុង, ប្រកបដោយទំនុកចិត្តខ្ពស់ ជាទីបំផុត ៕ ស សារ៉េត


ចែករំលែក៖