ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុសម្នាក់​លង់ទឹក​ស្លាប់យ៉ាងអាណោអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងណាណោចអាធ័ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង ១៦ និង ៣០នាទីល្ងាច ត្រង់ចំណុចប្រឡាយមុខផ្ទះ ចំបក់ខ្ពស់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ រាជ ភិរម្យ អាយុ ៥ឆ្នាំ រស់នៅ ភូមិចំបកខ្ពស់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ហេតុការណ៍ដែលបណ្ដាលអោយលង់ទឹកស្លាប់គឺមកពីម្ដាយខ្វះការប្រុងប្រយ័ត្ន បណ្ដោយអោយក្មេងលេងម្នាក់ឯង ពេលបាតកូនហើយមិនប្រញាប់រកទេ ទុកទាល់តែកូនលង់ទឹកស្លាប់ទើបយំស្រណោះស្ដាយ។

លោកវរ:សេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា មូលហេតុជនរងគ្រោះបានទៅលេងទឹកប្រឡាយនៅមុខផ្ទះម្នាក់ឯងហើយរអិលជើងទៅកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់តែម្តង ។

ក្រោយសមត្ថកិច្ចធ្វើកុសល្យវិច័យរួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖