ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីន ថ្កោលទោសកូរ៉េខាងជើងសាកល្បងមីស៊ីលចុងក្រោយនេះ

ចែករំលែក៖

ប្រភពស៊ីអិនអិនបានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានថ្កោលទោសកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រាប់ចុងក្រោយនេះ ដោយបញ្ជាក់ថា វាជាសកម្មភាពដ៏គ្រោះថ្នាក់ ។ ប៉ុន្តែទោះបីយ៉ាងណា រុស្ស៊ីបានព្រមានចំពោះការបំភិតបំភ័យទៅលើទីក្រុងព្យុងយ៉ាង ។

ទីភ្នាក់ងាររុស្ស៊ី Sputnik រាយការណ៍ថ្ងៃទី១៥ ខែឧសភាថា លោកពូទីន បានថ្លែងនៅក្នុងប្រទេសចិន ដោយអំពាវឲ្យមានដំណោះស្រាយដោយសន្តិភាពក្នុងស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ ។ លោកពូទីន បានបញ្ជាក់ថា យើងសូមប្រឆាំងចំពោះប្រទេសដែលពង្រីកអាវុធនុយក្លេអ៊ែរ ក្នុងនោះមានដូចនៅឧបទ្វីបកូរ៉េផងដែរ ។ យើងប្រឆាំងនឹងវា ហើយចាត់ទុកថា ជាការធ្វើឲ្យហិនហោច និងគ្រោះថ្នាក់ ។

ប៉ុន្តែនៅក្នុងបទអត្ថាធិប្បាយនោះ ក្នុងគោលបំណងសំដៅទៅលើអាមេរិក លោកពូទីន បានថ្លែងថា ការបំភិតបំភ័យ(កូរ៉េខាងជើង) ក៏អាចទទួលយកបានផងដែរ ៕

 

 

 


ចែករំលែក៖