ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំង Macron តែងតាំងលោក Philippe ជានាយករដ្ឋមន្ត្រី

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចតែងតាំងលោក Edouard Philippe ប្រធានគណបក្សកណ្តាលនិយមឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ។ នេះបើតាមប៊ីប៊ីស៊ី ផ្សាយព្រលប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ។

លោក Philippe អាយុ៤៦ឆ្នាំ ជាអ្នកនយោបាយមួយរូបលេចធ្លោខ្លាំងណាស់នៅក្នុងប្រទេសបារាំង ។

ការប្រកាសតែងតាំងនេះធ្វើឡើងចំពេលដែលប្រធានាធិបតីកំពុងមមាញឹកក្នុងថ្ងៃដំបូងនៃតំណែងប្រធានាធិបតី ។ លោកបានទៅកាន់ប្រទេសអាល្លឺម៉ង់ ជួបជាមួយលោកស្រីអធិការបតី អេងហ្គេឡា ម៉ាកកែល ក្នុងរយពេលខ្លី ៕

លោក Edouard Philippe


ចែករំលែក៖