ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងរុស្ស៊ីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ជាង៥០០ពាន់លានដុល្លារ

ចែករំលែក៖

ក្រោយជំនួបពិភាក្សា បន្ទាប់ពីវេទិកា សេដ្ឋកិច្ច រុស្ស៊ីនិងចិនបានចុះកិច្ចព្រម​ព្រៀង សេដ្ឋកិច្ចដែលមានទឹកប្រាក់ ជាង ៥០០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀង ថ្មីនេះ គឺច្រើនជាងកាលពីឆ្នាំមុន ដែល មានទឹកប្រាក់តែ ៤០០ពាន់លានដុល្លារ ប៉ុណ្ណោះ។

បើយោងទៅតាមការ អះអាងរបស់ តំណាង ក្រុមការងារប្រតិបត្តិនៃមូលនិធិ RCIF និងជាប្រធានប្រតិបត្តិ នៃមូលនិធិ វិនិយោគ មកពីប្រទេសរុស្សុីលោក Kirill Dmitriev បានឲ្យដឹងទៀតថា ការវិនិ​យោគទឹកប្រាក់ចំនួនជាង ៥០០លាន ដុល្លារនេះ នឹងត្រូវធ្វើឡើងក្នុង កុងត្រា​រយៈពេលចំនួនពី ៧ទៅ៩ឆ្នាំ ហើយរាល់ ទឹកប្រាក់ ១ដុល្លារនៃការវិនិយោគនេះ នឹងអាចទាក់ទាញយក ការវិនិយោគបន្ថែម ពី សំណាក់វិនិយោគិន ប្រមាណពី ៣ ទៅ៥ដុល្លារទៀតផង ។

សារព័ត៌មាន China Daily នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា មូលនិធិរួមនៃទឹកប្រាក់ វិនិយោគទុន របស់ប្រទេសចិន និងប្រទេសរុស្សីុ RCIF ( Russia China Investment Fund ) នឹងមានផែនការចំណាយ ទឹកប្រាក់សរុប​ប្រមាណជាជាង ៥០០លានដុល្លារ នៅ ក្នុងឆ្នាំ២០១៧នេះ ដែលមានគោលដៅលើរកវិស័យហេដ្ឋារចនាសម្ព័ន្ធកសិកម្ម បច្ចេកវិទ្យាវិស័យទីផ្សាររបស់ប្រទេសទាំងពីរ ។

ចំណែកឯខាងភាគីចិន ដែលមាន លោក Hu Bing ជាប្រធានក្រុមប្រតិបត្តិ នៃមូលនិធិវិនិយោគ មកពីប្រទេសចិនវិញ បានសម្តែងអារម្មណ៍ មោទនភាពដោយ បាននិយាយថា ទំនាក់ទំនងរវាងចិន នឹង រុស្សីកំពុងតែរីកចម្រើនលូតលាស់យ៉ាង ខ្លាំង លើគ្រប់វិស័យ ហើយបើយោងទៅ តាម តួលេខរបស់ក្រសួងពាណិជ្ជកម្ម ដែលបានបង្ហាញថា ទឹកប្រាក់វិនិយោគ សរុប រវាងប្រទេសទាំងពីរ កាលពីឆ្នាំ​២០១៦ មានទៅដល់ជាង ៦៩,៥ពាន់ លានដុល្លារ ដែលតួលេខនេះ នឹងកើនឡើង ជាមធ្យម ២ភាគរយជារៀងរាល់ឆ្នាំ ៕ ម៉ែវ សាធី


ចែករំលែក៖