ក្រោយជំនួបពិភាក្សា បន្ទាប់ពីវេទិកា សេដ្ឋកិច្ច រុស្ស៊ីនិងចិនបានចុះកិច្ចព្រមព្រៀង សេដ្ឋកិច្ចដែលមានទឹកប្រាក់ ជាង ៥០០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀង ថ្មីនេះ គឺច្រើនជាងកាលពីឆ្នាំមុន ដែល មានទឹកប្រាក់តែ ៤០០ពាន់លានដុល្លារ ប៉ុណ្ណោះ។
បើយោងទៅតាមការ អះអាងរបស់ តំណាង ក្រុមការងារប្រតិបត្តិនៃមូលនិធិ RCIF និងជាប្រធានប្រតិបត្តិ នៃមូលនិធិ វិនិយោគ មកពីប្រទេសរុស្សុីលោក Kirill Dmitriev បានឲ្យដឹងទៀតថា ការវិនិយោគទឹកប្រាក់ចំនួនជាង ៥០០លាន ដុល្លារនេះ នឹងត្រូវធ្វើឡើងក្នុង កុងត្រារយៈពេលចំនួនពី ៧ទៅ៩ឆ្នាំ ហើយរាល់ ទឹកប្រាក់ ១ដុល្លារនៃការវិនិយោគនេះ នឹងអាចទាក់ទាញយក ការវិនិយោគបន្ថែម ពី សំណាក់វិនិយោគិន ប្រមាណពី ៣ ទៅ៥ដុល្លារទៀតផង ។
សារព័ត៌មាន China Daily នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា មូលនិធិរួមនៃទឹកប្រាក់ វិនិយោគទុន របស់ប្រទេសចិន និងប្រទេសរុស្សីុ RCIF ( Russia China Investment Fund ) នឹងមានផែនការចំណាយ ទឹកប្រាក់សរុបប្រមាណជាជាង ៥០០លានដុល្លារ នៅ ក្នុងឆ្នាំ២០១៧នេះ ដែលមានគោលដៅលើរកវិស័យហេដ្ឋារចនាសម្ព័ន្ធកសិកម្ម បច្ចេកវិទ្យាវិស័យទីផ្សាររបស់ប្រទេសទាំងពីរ ។
ចំណែកឯខាងភាគីចិន ដែលមាន លោក Hu Bing ជាប្រធានក្រុមប្រតិបត្តិ នៃមូលនិធិវិនិយោគ មកពីប្រទេសចិនវិញ បានសម្តែងអារម្មណ៍ មោទនភាពដោយ បាននិយាយថា ទំនាក់ទំនងរវាងចិន នឹង រុស្សីកំពុងតែរីកចម្រើនលូតលាស់យ៉ាង ខ្លាំង លើគ្រប់វិស័យ ហើយបើយោងទៅ តាម តួលេខរបស់ក្រសួងពាណិជ្ជកម្ម ដែលបានបង្ហាញថា ទឹកប្រាក់វិនិយោគ សរុប រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៦ មានទៅដល់ជាង ៦៩,៥ពាន់ លានដុល្លារ ដែលតួលេខនេះ នឹងកើនឡើង ជាមធ្យម ២ភាគរយជារៀងរាល់ឆ្នាំ ៕ ម៉ែវ សាធី