ព័ត៌មានទាន់ហេតុការណ៍៖

VietJet ប្រកាស ផ្តល់សំបុត្រមិនគិតថ្លៃរាប់លានសំបុត្រ នៅក្នុងម៉ោងមាស

ចែករំលែក៖

វៀតណាម៖ បន្ទាប់ពី “យុទ្ធនាការរដូវក្តៅដោយឥតគិតថ្លៃ ការហោះហើរដោយឥតគិតថ្លៃ” ដ៏គួរឱ្យរំភើប ក្រុមហ៊ុនអាកាសចរណ៍ VietJet បានប្រកាសអំពីប្រូម៉ូស្សិនមាសចំនួនបីថ្ងៃដែលបានផ្តល់ជូននូវសំបុត្រប្រូម៉ូស្សិនរាប់លានសំបុត្រក្នុងតម្លៃត្រឹមតែ USD0.00 នៅក្នុងម៉ោងមាសដែលគិតចាប់ពីម៉ោង 12:00 – 14:00 (ម៉ោងវៀតណាម) ពីថ្ងៃទី 23 ខែឧសភា ដល់ថ្ងៃទី 25 ខែឧសភាឆ្នាំ 2017 ។ ប្រូម៉ូស្សិននេះត្រូវបានអនុវត្តនៅលើផ្លូវហោះហើរក្នុងស្រុកទាំងអស់សម្រាប់ការធ្វើដំណើរពីថ្ងៃទី 01 ខែសីហា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ។

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2017 អ្នកចូលរួមនៃការលេងហ្គេម “រដូវក្តៅដោយឥតគិតថ្លៃ ការហោះហើរដោយឥតគិតថ្លៃ” តាមរយៈវេបសាយ freesummer.vietjetair.com នឹងមានឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍ដែលជាការហោះហើរត្រឡប់មកវិញដោយឥតគិតចំនួន 5សំបុត្រសម្រាប់អ្នកដំណើរដែលធ្វើដំណើរជាក្រុមចំនួន ៥ នាក់ និងរង្វាន់ធំជាកញ្ចប់ដំណើរទេសចរណ៍ទៅកាន់គោលដៅដែលបានកំណត់ទុកណាមួយ។ ក្រៅពីយុទ្ធនាការរដូវក្តៅនេះ ក្រុមហ៊ុននេះនឹងចាប់ផ្តើមសកម្មភាពជាច្រើនផ្សេងទៀតរួមមានការលេងហ្គេមបែបអន្តរកម្ម ការសម្តែងដ៏អស្ចារ្យដោយតារាល្បីៗជនជាតិវៀតណាម និងអន្តរជាតិ “VietJet ឈុតប៊ីគីនី” នៅឯព្រលានយន្តហោះក្នុងស្រុក និងអន្ដរជាតិមួយចំនួន និងនៅលើយន្តហោះកំពុងហោះហើររបស់ក្រុមហ៊ុន VietJet ដែលត្រូវបានគេរំពឹងថានឹងជួយ “បង្កើនកំដៅថែមឡើងឡើង” សម្រាប់រដូវក្តៅរបស់អ្នក។

នៅក្នុងកំឡុងពេលចំនួនពីរ ដែលទីមួយចាប់ពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ និងទីពីរនាថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៧ សម្រាប់អ្នកដំណើរចំនួន ១,០០០ នាក់ ដែលបានធ្វើការចំណាយរួចរាល់ជាមួយនឹងកាតធនាគារ ៕ ហេង​សូរិយា


ចែករំលែក៖