ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី រៀបចំឯកសារួចរាល់ ប្រគល់សងអ្នកនេសាទ១០០នាក់ឲ្យវៀតណាមវិញ

ចែករំលែក៖

តាមប្រភពព័ត៌មាន ពីប្រទេសវៀតណាមបានឲ្យដឹងថា ឥណ្ឌូនេស៊ីបានរៀបចំបែបបទរួចរាល់ក្នុងការ ប្រគល់សងអ្នកនេសាទ ១០០នាក់ មកឲ្យវៀតណាមវិញ ។ នេះជាការ ប្រគល់សងអ្នកនេសាទលើកទី៥ហើយនៅក្នុងឆ្នាំនេះ។

កាលពីថ្ងៃទី២៣ ខែឧសភា អ្នកនេសាទ៤០នាក់ បានវិលត្រឡប់ទៅដល់ប្រទេសវិញតាមជើងហោះហើរ នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ SoekarnoHatta។ ចំណែកអ្នកនេសាទផ្សេងទៀត នឹងត្រូវត្រឡប់ទៅវៀតណាវិញនៅថ្ងៃបន្ទាប់មក ។

ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ មានការប្រគល់សងអ្នកនេសាទ វៀតណាម៥លើកមកហើយ ដោយមានអ្នកនេសាទសរុប ៣៤០នាក់ ។ នៅពេលនេះនៅមានអ្នកនេសាទវៀតណាមជាង៣០០នាក់ ត្រូវភាគីឥណ្ឌូនេស៊ីចាប់ឃុំខ្លួននៅឡើយ ។

សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១៦ មកទល់ពេលនេះ ឥណ្ឌូនេស៊ីបានចាប់ខ្លួនអ្នកនេសាទវៀតណាម ជាង ៧០០នាក់ ។ ភាគច្រើនក្នុងចំណោមនោះ ត្រូវបានចាប់ខ្លួននៅតំបន់សមុទ្រ ដែលមិនមានការបែងចែកព្រំដែនច្បាស់លាស់ រវាងឥណ្ឌនេស៊ី នឹងវៀតណាម។

អ្នកនេសាទវៀតណាមបានបញ្ជាក់ថា ដោយសារតែ មិនអាចកំណត់បានថាជាតំបន់សមុទ្ររបស់វៀតណាមឬឥណ្ឌនេស៊ី ទើបអ្នកនេសាទ វៀតណាម សុខចិត្តទុកឲ្យចាប់ខ្លួន។ ក្រុមអ្នកនេសាទ ក៏ចង់ឲ្យរដ្ឋាភិបាលលូកដៃ ជួយដល់អ្នកនេសាទទាំងនោះ ក៏ដូចជាកំណត់ ព្រំដែនច្បាស់លាស់ ។

កាលពីខែមេសាកន្លងមក រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបាញ់កម្ទេច កប៉ាលនេសាទ បរទេស ដែលនេសាទខុសច្បាប់នៅដែនសមុទ្រ ឥណ្ឌូនេស៊ីដល់ទៅ៨១គ្រឿង ។ កប៉ាលនេសាទទាំងនោះត្រូវបាន បំផ្ទុះ ដោយ រំសែវ នៅ១២កន្លែងផ្សេងគ្នា ក្រោមការត្រួតពិនិត្យ របស់ថ្នាក់ដឹកនាំយោធា និងប៉ូលិស ប្រទេសនេះ។

ភាគច្រើន កប៉ាលនេសាទខាងលើ ត្រូវបានឆ្មាំសមុទ្រ ប្រទេសឥណ្ឌូនេស៊ីចាប់ខ្លួនពេលចូលនេសាទ នៅដែនសមុទ្រឥណ្ឌូនេស៊ីខុសច្បាប់ ។

ក្រោយពេលប្រធានាធិបតី វីដូដូ ចូលកាន់តំណែងកាលពីខែតុលាឆ្នាំ២០១៤ លោកវីដូដូ បានអនុវត្តគោលនយោបាយ តឹងតែង ជាមួយកប៉ាលនេសាទ ខុសច្បាប់នៅក្នុងដែនសមុទ្រ ឥណ្ឌូនេស៊ី។មកទលពេលនេះ មានកប៉ាលរហូតដល់ទៅ៣១៧គ្រឿង ដែល ជាកប៉ាលនេសាទបរទេស ត្រូវបានចាប់ខ្លួន និងបំផ្លាញចោល។

សកម្មភាពខាងលើ របស់ឥណ្ឌូនេស៊ី គឺដើម្បីការពារ ធនធានមច្ឆជាតិ ផ្តល់ឱកាសដល់ក្រុមអ្នកនេសាទ ក្នុងស្រុកមានការងារធ្វើ ។ ប្រសិនបើមិនចាប់កប៉ាលនេសាទធំៗរបស់បរទេសទេនោះ ធនធានមច្ឆ នឹងត្រូវ បាត់បង់ ហើយអ្នកនេសាទ ទ្រង់ទ្រាយតូច និងមធ្យម ឥណ្ឌូនេស៊ី នឹងមិនអាចរក ត្រីបានទៀតឡើយ។

ក៏ប៉ុន្តែ សកម្មភាពវាយប្រហារកម្ទេច កប៉ាលនេសាទបរទេស របស់ឥណ្ឌូនេស៊ីរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាង ដែលមានកប៉ាលនេសាទរបស់ខ្លួនត្រូវបំផ្លាញនៅក្នុងហេតុការណ៍វាយប្រហារខាងលើ។

ក្នុងចំណោម កប៉ាលនេសាទ ទាំង៣១៧គ្រឿង ដែលហ្វីលីពីនបានបំផ្លាញ នោះ មាន ទាំងកប៉ាលនេសាទ បរទេស ៨១គ្រឿង ក្នុងនោះមាន កប៉ាល វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន ។ កប៉ាលដែល បានកម្ទេចទាំង ៣១៧គ្រឿងចាប់តាំងពីលោកវីដូដូ ឡើងកាន់តំណែងប្រធានាធិបតីនោះមាន កប៉ាលរបស់វៀតណាម ១៤២គ្រឿង របស់ហ្វីលីពីន៤៩គ្រឿង របស់ម៉ាឡេស៊ី៤៩គ្រឿង និងរបស់ចិន ១គ្រឿងផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖