នៅក្នុងបទសម្ភាសន៍ជាមួយ លោក Oliver Stone អ្នកដឹកនាំកម្មវិធីដ៏ល្បីរបស់អាមេរិក ប្រធានាធិបតីពូទីនបានបញ្ជាក់ថា បើសង្គ្រាមរវាងអាមេរិកនឹងរុស្ស៊ី អាចផ្ទុះ ឡើងនោះ គឺគ្មានអ្នកណាម្នាក់នៅរស់ ឡើយ។
លោកពូទីន បានឆ្លើយនឹងសំណួរស្តីពីសង្គ្រាមរវាងប្រទេសមហាអំណាច យោធាទាំងពីរដែលនឹងអាចផ្ទុះឡើងពេលនោះលោកពូទីន បានលើកឡើងថា«ខ្ញុំគិតថា គ្មានអ្នកណាអាចនៅរស់ឡើយក្នុងសង្គ្រាមបែបនេះ»។ លោកពូទីនបន្តទៀតថាសម្ពន្ធមិត្តយោធាណាតូ កំពុងស្វែងរកសត្រូវ ដើម្បីភាពស្ថិតស្ថេររបស់ ខ្លួន។ បើណាតូគ្មានសត្រូវទេ នឹងត្រូវរលាយបែកខ្ញែកគ្នា មិនខានឡើយ។
ទាំងនោះហើយបានជាណាតូ ធ្វើ សកម្មភាពចាត់ទុកភាគីណាមួយជាសត្រូវ ទើបណាតូអាចបន្តឈរជើងបាន ហើយ សត្រូវដែលណាតូ សំដៅនាពេលនេះគឺរុស្ស៊ី។ បើទោះបីបែបណាក្តី លោកពូទីនសង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីនិងល្អប្រសើរឡើង មិនឈានទៅរក សង្គ្រាមនោះឡើយ។
លោកពូទីន បានឆ្លើយនូវសំណួរ របស់លោក Oliver Stone នៅថ្ងៃទី៦ខែ មិថុនា ថា« ខ្ញុំសង្ឃឹម ហើយតែងតែសង្ឃឹមរហូត ដល់ថ្ងៃស្លាប់ យើងនឹងមានទំនាក់ទំនងល្អនឹងគ្នា។ នៅក្នុងបទសម្ភាសន៍នោះមាន៤ផ្នែកផ្សេងគ្នា នឹងត្រូវផ្សាយនៅលើកញ្ចក់ទូរទស្សន៍ អាមេរិកនាថ្ងៃទី១២និង១៥ ខែ មិថុនាខាងមុខ។
ការលើកឡើងរបស់លោកពូទីន គឺជា រឿងសមហេតុសមផល បើសង្គ្រាមរវាង អាមេរិកនឹងរុស្ស៊ីផ្ទុះឡើង ប្រជាពលរដ្ឋ ប្រទេសទាំង២ពិបាកក្នុងការរក្សាជីវិតណាស់ ទាំងប្រទេសដទៃទៀតនៅលើពិភពលោក ដោយសារតែប្រទេសទាំងពីរ មានអាវុធទំនើបៗជាច្រើន ពិសេសគឺគ្រាប់បែកបរមាណូ។ បើសរុបអាវុធបរមាណូរបស់អាមេរិកនិងរុស្ស៊ី គឺអាចបំផ្លាញភពផែន ដីនេះទាំងមូល ឲ្យទៅជាភពវាលរហោឋានគ្មានមនុស្សរស់នៅ។
នៅពេលនេះបើទោះបីមានការប្រឈមមុខតានតឹងដាក់គ្នាក្តី តែអាមេរិក និងរុស្ស៊ីខិតខំបញ្ចៀសសង្គ្រាមមិនឲ្យកើតឡើង រវាងប្រទេសទាំងពីរ ដេលអាចបំផ្លាញ គ្រប់យ៉ាង ។ ក្រុមអ្នកវិភាគបានលើក ឡើងថា ទាំងរុស្ស៊ីនិងអាមេរិក បើមាន សង្គ្រាមនោះ គ្មានប្រទេសណាមួយព្រមចុះ ចាញ់ឡើយ បើទោះបីខ្លួនត្រូវរលាយក្តី។
គេគិតថាបើទោះបីប្រទេសទាំងពីរខិតខំបញ្ចៀសសង្គ្រាមក៏ដោយ ក៏ប្រទេសទាំងពីរបានត្រៀមលក្ខណៈរួចរាល់សម្រាប់ សង្គ្រាមជាទ្រង់ទ្រាយធំ ហើយបើប្រទេស ១ក្នុងចំណោមពីរមិនត្រៀមលក្ខណៈ ទេនោះគឺប្រាកដជាចាញ់មិនខាន។ កន្លងមកមេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា មីស៊ីល ការពារ របស់អាមេរិក ដាក់នៅគ្រប់ទិសទីជុំវិញពិភពលោកនោះ មិនមែនសំដៅ ទៅលើ កូរ៉េខាងជើងនោះឡើយ គឺសំដៅ ទៅលើរុស្ស៊ីទៅវិញទេ។
ចំណែករុស្ស៊ីក៏មិននៅស្ងៀមដែរកាលពីប៉ុន្មានថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សាយថា រុស្ស៊ីបានបញ្ជូនកាំជ្រួចមីស៊ីល ទៅកាន់ព្រំដែនជាប់ប្រទេស ប៉ូឡូញ និង Lithuania ដូចជាការត្រៀម លក្ខណៈធ្វើសង្គ្រាមជាមួយប្រទេសតំបន់អឺរ៉ុប។
ក្រោយពីមានការប្រឈម មុខតានតឹងដាក់ គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិន ចុះសម្រុងនឹងគ្នាក្នុងការស្វែងរក ដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។
កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយ អានី។ ក្រសួងយោធារុស្ស៊ីគូសបញ្ជាក់ថា ការបញ្ជូនប្រព័ន្ធមីសុីលទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់សឹក។
មូលហេតុនៃការបញ្ជាក់នេះមកពីមួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចខ្លះមាន Reuters និងកាសែតអង់គ្លេស The Guardian យោងទៅលើប្រភពពីអេស្តូនីបាននាំគ្នាផ្សាយថា មីស៊ីលធុន Iskander-M ដែលដឹកទៅនោះគឺតាមកប៉ាល់ចេញពីកំពុងផែក្រុង Siant -Petersbourg ។ ម៉្លោះហើយបានជាកាលពីពេលកន្លងទៅដោយថ្លែងទៅពួកអ្នកកាសែត តំណាងផ្លូវការនៃក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ទោ Igor Kona- shenkovបាននិយាយ លម្អិតថា កងទ័ពរុស្ស៊ីដែលធ្លាប់បានបញ្ជូនមីស៊ីលបែបនេះមិនតិចដងទេ ទៅកាន់តំបន់ Kaliningrad ហើយនឹងបន្តបញ្ជូនវាតទៅទៀតទាំងក្នុងអនាគតដើម្បីឲ្យសមទៅនឹងតម្រូវការសម្រាប់ធ្វើលំហាត់សឹក។
Iskander-M ជាមីស៊ីលចល័តហើយក្នុង ក្របខ័ណ្ឌនៃផែនការខាងត្រៀមប្រយុទ្ធអង្គភាព ទ័ពមីស៊ីល២៤ម៉ោងលើ២៤ម៉ោង តែងតែ បោះពួយឆ្លងកាត់លំហល្ហល្ហេវនៃសហព័ន្ធរុស្ស៊ីទាំងតាមផ្លូវអាកាសទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវគោកដោយវិធីខ្លួន ឯង។
ឧត្តមសេនីយ៍តំណាងឲ្យក្រសួងការពារជាតិ រុស្ស៊ីថែមទាំងបង្ហើបឲ្យដឹងពីចំណុច រសើបមួយទៅផងគឺថា ការដឹកមីស៊ីល Iskander លើកនេះត្រូវរុស្ស៊ីធ្វើដោយចំហដោយចេតនាគឺបញ្ចេញរូបរាងវាយ៉ាង សម្ញែងនៅលើក ប៉ាល់ឈ្មោះ Ambal ដែលដឹកវាគ្រាន់តែជានុយទាក់ភ្នែកផ្កាយរណបអាមេរិកាំង ហើយ មិនយូរប៉ុន្មានក៏មានផ្កាយរណបឈ្លបយកការណ៍អាមេរិកាំងហោះកាត់ពីលើថតមីស៊ីលនោះមែន។ ហេតុដែលអនុញ្ញាតឲ្យភាគីរុស្ស៊ីបកអាក្រាតពីប្រតិ បត្តិការបំពេញដោយផ្កាយ រណបអាមេរិកាំង រួចកំណត់បានយ៉ាងទៀងទាត់អំពីកម្ពស់ហោះ និងផ្លូវហោះរបស់វានៅ ពីលើដែន ដីរុស្ស៊ី ។
ពិតជាយោងលើទិន្នន័យផ្តល់ដោយ ផ្កាយ រណបរបស់ខ្លួនដែលបណ្តាញឈ្លបយកការណ៍អាមេរិកាំងកាលពីថ្ងៃកន្លងទៅបានទម្លាយដំណឹងថា រុស្ស៊ី ចាប់ផ្តើមដឹក មីស៊ីល Iskander ទៅកាន់ខេត្ត Kaliningrad ។ មូស្គូធ្លាប់បានឲ្យដឹងថា មីស៊ីលនេះអាចជាប្រតិកម្មទល់នឹងបក្សសម្ព័ន្ធ អូតង់ដែលនៅតែបន្តដំឡើងខែលមីស៊ីលប្រឆាំងមីស៊ីលនៅលើដែនដីប៉ូឡូញជា ខែលដែលរុស្ស៊ីចាត់ទុកជាគ្រោះថ្នាក់ឥតប្រកែកបានដល់សន្តិសុខជាតិរបស់ខ្លួន។
កន្លងមកមានសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងពីប្រជា ពល រដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរ នឹងកើតឡើងក្នុងពេលឆាប់ៗ។
ការប្រកាស ខាងលើស្របពេលដែល ភាពតានតឹងកំពុង តែកើនខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានស្នើច្បាប់ព្យួរកិច្ចព្រម ព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះ ការបោះបង់ចោលនូវលោហធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់ រួចរាល់ហើយដែលវាអាចផ្តល់ទីលំនៅដល់ មនុស្សចំនួន១២លាននាក់ដែលនេះគឺល្មម គ្រប់គ្រាន់សម្រាប់ចំនួនប្រជាជននៅក្នុង ទីក្រុងមូស្គូទាំងអស់។
សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋ អាមេរិក និងរុស្ស៊ីនៅតែបន្តបញ្ជូនគ្រាប់យុទ្ធ សាស្ត្រច្រើនជាង១.៥០០គ្រាប់តាមយន្តហោះទម្លាក់គ្រាប់បែកពីរបីរយគ្រឿង និង គ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយណាស់ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតនោះពួក គេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឲ្យកាន់តែទំនើបខ្លាំងឡើង។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថា ប្រទេសនេះបានត្រៀម លក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦៕ ម៉ែវ សាធី