ក្រុមហ៊ុនអាកាសចរណ៍ កាតារ បាន សម្រេចជួលយន្តហោះដឹកអ្នកដំណើរ៣គ្រឿង ដើម្បីដឹកអ្នកដំណើររបស់ក្រុមហ៊ុន ដែលជាប់គាំងនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី ភាគច្រើនជាពលរដ្ឋកាតារ វិលត្រឡប់ មកស្រុកវិញ។
នៅថ្ងៃទី៦ខែមិថុនា ក្រុមហ៊ុនអាកាស ចរណ៍កាតារ បានប្រកាសថា ខ្លួនបានជួល យន្តហោះ៣គ្រឿង សម្រាប់ដឹកអ្នកដំណើរ ដោយសារតែ ប្រទេសទាំងពីរបានផ្តាច់ ទំនាក់ទំនងការទូត និងហាមប្រាមការហោះហើររបស់ក្រុមហ៊ុនកាតារចូលទៅកាន់សាវឌីអារ៉ាប៊ី។ យន្តហោះដែលជួលនោះ នឹងដឹកអ្នកដំណើរពីទីក្រុង Jeddah ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ចូលទៅកាន់ទីក្រុង Muscat ប្រទេស អូម៉ង់ ពេលនោះយន្តហោះ របស់កាតារ នឹងទៅទទួល បន្តទៅកាន់ ទីក្រុង Doha រដ្ឋធានីកាតារ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍កាតារ អ៊ែរវេយ៍ បានឲ្យដឹងថា «សកម្មភាព របស់ក្រុមហ៊ុន នៅតែបន្តធម្មតា មិនមាន ការផ្អាកនោះឡើយ បើទោះបីមានការកាត់ បន្ថយក្តី។ សកម្មភាពខាងលើរបស់ ប្រទេសកាតារ កើតឡើងក្នុងពេលដែល ប្រទេស អេហ្ស៊ីប អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និង ប្រទេសបារ៉ែនបានកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយកាតារ ដោយចោទ ប្រកាន់ថា កាតារបានជួយដល់អីុរ៉ង់ និង ក្រុមភេរវកម្ម។
នៅពេលនេះដែរ អារ៉ាប៊ីសាអ៊ូឌីត បានផ្តល់ឱកាសដល់កាតារដើម្បីតភ្ជាប់ទំនាក់ទំនងឡើងវិញ។ រដ្ឋមន្ត្រីការបរទេស សាវ ឌីអារ៉ាបី លោក Adel Al Jubeir បញ្ជាក់ថា កាតារ ត្រូវតែអនុវត្តយុទ្ធសាស្ត្រ មួយចំនួនដើម្បីធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងវិញ ក្នុងនោះមានការបញ្ចប់គាំទ្រ ដល់ក្រុម ប្រដាប់អាវុធ ហាម៉ាស់នៅប៉ាឡេស្ទីន ក្រុមបងប្អូន អ៊ិស្លាមនៅអេហ្ស៊ីប ជាដើម។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសប្រទេសកាតារ លោក Mohammed Bin Abdulrahman Al Thani ក៏បានបញ្ជាក់ ផងដែរថា កាតារ បានត្រៀមលក្ខណៈ ចរចាដើម្បីបញ្ចប់វិវាទ ជាមួយប្រទេសជិតខាង។
ពាក់ព័ន្ធនឹងវិវាទនោះដែរ ក្រុមអ្នកស៊ើប អង្កេត មួយចំនួនរបស់អាមេរិក ជឿជាក់ថា រុស្ស៊ី ជាអ្នកចូល Hack ទៅលើសារព័ត៌មាន រដ្ឋរបស់ប្រទេស កាតារ និងបានបង្កើតឡើងនូវព័ត៌មានក្លែងក្លាយ ហើយបានចែកចាយជាច្រើន ដោយមានបំណង បង្កឲ្យមាន វិបត្តិកើតឡើងរវាងសហរដ្ឋអាមេរិក នឹង ប្រទេសសម្ពន្ធមិត្តនៅឈូងសមុទ្រ ។
បច្ចុប្បន្ននេះ FBI បានបញ្ជូនមន្ត្រីស៊ើបអង្កេតរបស់ខ្លួនទៅកាន់ក្រុង Doha ប្រទេស កាតារ ដើម្បីជួយដល់រដ្ឋាភិបាលកាតារ ក្នុងការស៊ើបអង្កេតជុំវិញបញ្ហាខាងលើ ដោយ ដាក់ការសង្ស័យទៅលើ ការHack ។ ក្រុម មន្ត្រីអាមេរិក និងកាតារ បានបញ្ជាក់បែប នេះ ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានឲ្យដឹង ថា ទីភ្នាក់ងារសម្ងាត់ បានប្រមូលផ្តុំគ្នា ដែលមានទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ដែលបានចង្អុលបង្ហាញអំពីការចូល Hack របស់រុស្ស៊ី ដែលជាអ្នកនៅពីក្រោយរឿង វិបត្តិរបស់ប្រទេស កាតារ ហើយសេចក្តី រាយការណ៍បឋមនោះ គឺថា រដ្ឋាភិបាល កាតារ ត្រូវបានគេចូល Hack ក្នុងអំឡុងពេល២សប្តាហ៍មុន ។
គេបានដឹងថា កាតារ ជាប្រទេសដែលមានមូលដ្ឋានសម្រាប់យោធាសហរដ្ឋ អាមេរិក នៅក្នុងតំបន់ ។
ដូចគ្នានេះដែរ ទីភ្នាក់ងារស៊ើបអង្កេតមួយនេះក៏បានដាក់ការសង្ស័យ ទៅលើប្រទេស រុស្ស៊ី ក្នុងការចូល Hack មកលើទិន្នន័យនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅ ក្នុងឆ្នាំ២០១៦ផងដែរ ៕ ម៉ែវ សាធី